សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជា | នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រើនរំលឹកសាធារណជនឱ្យប្រុងប្រយ័ត្នលើការសាកបញ្ចូលថ្មនៅទីសាធារណៈ | ពិធីករកីឡា លោក គន្ធ ជីវ័ន្ធ ទទួលមរណភាពមុននេះបន្តិចនៅឯមន្ទីរពេទ្យប្រទេសថៃ | លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធីបិទកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ នាបរិវេណវត្តភ្នៀតសិម្ពលី |

យុវជនចាប់ផ្ដើមចេញបាតុកម្មប្រឆាំងរដ្ឋាភិបាលស្រីលង្កា

ស្រីលង្កា៖ ក្រុមបាតុករវ័យក្មេងបានប្រមូលផ្តុំគ្នានៅក្នុងរដ្ឋធានីរបស់ប្រទេសស្រីលង្កាកាលពីថ្ងៃពុធ ទី៦ ខែមេសា ដើម្បីធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលខណៈដែលប្រទេសនេះបានទទួលរងនូវវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍។

ឈរនៅទីលានឯករាជ្យក្នុងទីក្រុងកូឡុំបូ លោក Kasumi Ranasinghearachchi អាយុ ២៦ឆ្នាំបាននិយាយថាការតវ៉ានេះគឺដោយសារតែ «ការគៀបសង្កត់ឥតឈប់ឈរដោយរដ្ឋដែលព្យាយាមបំបិទមាត់យើង»។

ការតវ៉ាដែលដឹកនាំដោយយុវជនបានបន្តជារៀងរាល់ថ្ងៃចាប់តាំងពីថ្ងៃអាទិត្យ ទី៣ ខែមេសា ហើយពួកគេបាននិយាយថា ពួកគេនឹងមិនបញ្ឈប់រហូតដល់ប្រធានាធិបតីបំពេញតាមការទាមទារ ឬលាលែងពីតំណែង។

ប្រធានាធិបតីស្រីលង្កាលោក Gotabaya Rajapaksa បានលុបចោលការដាក់ប្រទេសក្នុងភាពអាសន្នកាលពីល្ងាចថ្ងៃអង្គារ ទី៥ ខែមេសា បន្ទាប់ពីសមាជិកសភារាប់សិបនាក់បានដើរចេញពីក្រុមចម្រុះដែលកំពុងកាន់អំណាច ដោយទុកឱ្យរដ្ឋាភិបាលរបស់គាត់ស្ថិតក្នុងក្រុមភាគតិចនៅក្នុងសភា ខណៈដែលតស៊ូដើម្បីលុបបំបាត់ការតវ៉ាប្រឆាំងនឹងវិបត្តិ។

ប្រជាជនបានរងការខ្វះខាតប្រេងឥន្ធនៈ ថាមពល អាហារ និងរបស់របរផ្សេងៗជាច្រើនសប្តាហ៍ ហើយគ្រូពេទ្យនិយាយថា ប្រព័ន្ធសុខភាពទាំងមូលអាចនឹងដួលរលំ។ មួយថ្ងៃមុនប៉ូលិសស្រីលង្កាបានប្រើឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹកដើម្បីបំបែកក្រុមបាតុកររាប់រយនាក់ដែលបានប្រមូលផ្តុំគ្នានៅខាងក្រៅផ្ទះឯកជនរបស់នាយករដ្ឋមន្ត្រី Mahinda Rajapaksa ក្នុងទីក្រុង Tangalle ។

វាបានកើតឡើងនៅពេលដែលប្រធានាធិបតីស្រីលង្កា Gotabaya Rajapaksa បានទម្លាក់ប្អូនប្រុសរបស់គាត់ជារដ្ឋមន្ត្រីហិរញ្ញវត្ថុកាលពីថ្ងៃចន្ទបន្ទាប់ពីការរំសាយរដ្ឋាភិបាល និងអំពាវនាវឱ្យមានការគ្រប់គ្រងឯកភាព ខណៈដែលការតវ៉ាជុំវិញវិបត្តិសេដ្ឋកិច្ចរបស់ប្រទេសផ្តោតលើតួនាទីរបស់គ្រួសារកាន់អំណាច។

មនុស្សរាប់រយនាក់បានធ្វើបាតុកម្មដោយកាន់បដា និងស្រែកពាក្យស្លោកប្រឆាំងរដ្ឋាភិបាល។

មូលបត្របំណុលប្រាក់ដុល្លាររបស់ប្រទេសស្រីលង្កាបានធ្លាក់ចុះជាង ៥សេនធៀបជាមួយប្រាក់ដុល្លារក្នុងការជួញដូរដំបូង និងបារម្ភថាអាចធ្លាក់ដល់ ៤៥សេននេះបើតាមទិន្នន័យ Tradeweb។

ការចំណាយរបស់ប្រទេសស្រីលង្កាបានលើសពីប្រាក់ចំណូលរបស់ខ្លួនជាបន្តបន្ទាប់ ខណៈដែលការផលិតទំនិញ និងសេវាកម្មដែលអាចដោះដូរបានមិនគ្រប់គ្រាន់។ ឱនភាពទ្វេរដងត្រូវបានលាតត្រដាងយ៉ាងធ្ងន់ធ្ងរដោយជំងឺរាតត្បាតកូវីដ-១៩ ដែលបានធ្វើឱ្យខូចវិស័យទេសចរណ៍ ដែលជាកត្តាចម្បងសេដ្ឋកិច្ច៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក