ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

អាមេរិកដឹកនាំដាក់ទណ្ឌកម្មកថ្មីប្រឆាំងរុស្ស៊ី

ប៊ែលហ្ស៊ិក៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានជួបជាមួយរដ្ឋមន្ត្រីការបរទេស អង់គ្លេស បារាំង អាល្លឺម៉ង់ និងអ៊ីតាលី នៅទីក្រុងព្រុចសែល កាលពីថ្ងៃពុធ ទី៦ ខែមេសា ខណៈដែលពួកគេរៀបចំដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងរុស្ស៊ី ដើម្បីឆ្លើយតបទៅនឹងរូបភាពនៃការសម្លាប់រង្គាល់នៅទីក្រុង Bucha។

សហភាពអ៊ឺរ៉ុប គ្រោងនឹងធ្វើការដាក់ទណ្ឌកម្មលើកដំបូងលើវិស័យថាមពលរបស់រុស្ស៊ី ដោយហាមប្រាមការនាំចូលធ្យូងថ្មពីរុស្ស៊ី។ ប៉ុន្តែបណ្តាប្រទេសនៅតំបន់អឺរ៉ុប នៅតែបែងចែកថាតើនិងរបៀបដាក់កម្រិតលើវិស័យឧស្ម័ននិងប្រេងរបស់រុស្ស៊ីដោយរបៀបណា ខណៈដែលសេដ្ឋកិច្ចរបស់ពួកគេពឹងផ្អែកលើប្រភពពីរុស្ស៊ីទាំងនេះ។

សហរដ្ឋអាមេរិកបាននិងកំពុងជំរុញសម្ព័ន្ធមិត្តអ៊ឺរ៉ុប ឱ្យបង្កការឈឺចាប់បន្ថែមទៀតលើរុស្ស៊ី ខណៈពេលដែលកំពុងព្យាយាមធ្វើឱ្យប្រាកដថា សម្ព័ន្ធភាពប្រឆាំងនឹងប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន មិនបែកបាក់នោះទេ។

សហរដ្ឋអាមេរិក និងក្រុមសម្ព័ន្ធមិត្តទាំងប្រាំពីរ ក៏កំពុងរៀបចំទណ្ឌកម្មថ្មីលើស្ថាប័នហិរញ្ញវត្ថុរុស្ស៊ី សហគ្រាសរដ្ឋ និងមន្ត្រីរដ្ឋាភិបាលរុស្ស៊ីជាច្រើនទៀត រួមទាំងសមាជិកគ្រួសាររបស់ពួកគេ។ លើសពីនេះ ពួកគេមានគម្រោងហាមឃាត់ការវិនិយោគថ្មីនៅក្នុងប្រទេសរុស្ស៊ី ហើយសហរដ្ឋអាមេរិកបានហាមឃាត់ទីក្រុងមូស្គូពីការបង់ប្រាក់ឱ្យម្ចាស់បំណុលជាមួយនឹងប្រាក់នៅក្នុងធនាគាររបស់សហរដ្ឋអាមេរិក។

ចលនានេះអាចបង្កើនការលំបាកផ្នែកសេដ្ឋកិច្ចសម្រាប់ប្រជាជនរុស្ស៊ី ប៉ុន្តែប្រហែលជាមិនធ្វើឱ្យមានផលប៉ះពាល់ច្រើនដល់ប្រាក់ចំណូលថាមពលរបស់រុស្ស៊ី ដែលជាសរសៃឈាមនៃសេដ្ឋកិច្ចរបស់រុស្ស៊ីនោះទេ។ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក