ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ឥណ្ឌា បញ្ជាទិញវ៉ាក់សាំងគ្មានការទទួលស្គាល់ចំនួន ៣០០លានដូសត្រៀមទុកចាក់ឱ្យប្រជាជន

ឥណ្ឌា៖ ប្រទេសឥណ្ឌាបានធ្វើការកុម្ម៉ង់បញ្ជាទិញនូវវ៉ាក់សាំងគ្មានឈ្មោះ និងគ្មានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោក ដែលកំពុងធ្វើការតាមដាននិងអភិវឌ្ឍន៍ដោយមន្ទីរពិសោធន៍ក្នុងស្រុកមួយឈ្មោះ Biological E ចំនួន ៣០០លានដូស ខណៈរដ្ឋាភិបាលបានអះអាងក្នុងសេចក្តីថ្លែងការមួយថា វ៉ាក់សាំងនេះកំពុងស្ថិតក្នុងការធ្វើតេស្តសាកល្បងដំណាក់កាលទី៣ ហើយឆ្លងកាត់់ការធ្វើតេស្តពីរលើកកន្លងមក បានបង្ហាញឱ្យឃើញនូវលទ្ធផលល្អប្រសើរគួរឱ្យទុកចិត្តមួយ។ 

បញ្ជាក់ឱ្យដឹងដែរថា ស្ថិតក្នុងអំឡុងពេលវ៉ាក់សាំងនៅក្នុងដំណាក់កាលសិក្សាពិសោធន៍នេះ ឥណ្ឌាបានចំណាយលុយកក់ និងកុម្ម៉ង់ចំនួន ២០៦លានដុល្លារអាមេរិករួចទៅហើយ បើទោះបីមិនទាន់មានការប្រកាសទទួលស្គាល់ណាមួយដោយអង្គការសុខភាពពិភពលោកក្តី។

គិតមកដល់ពេលនេះ ឥណ្ឌាបានចុះបញ្ជីក្នុងការផ្តល់វ៉ាក់សាំងឱ្យប្រជាជនបានត្រឹមតែជាង ២២០លានដូសប៉ុណ្ណោះ ខណៈចំនួនប្រជាជនសរុបមានដល់ទៅជាង ១,៤ពាន់់់លាននាក់ដែលទាមទារឱ្យមានតម្រូវការចាក់វ៉ាក់សាំង ហើយបើតាមប្រភពនានាជាច្រើនបានចុះផ្សាយថា មានប្រជាជនមិនដល់ ១០ភាគរយផងដែលទទួលបានវ៉ាក់សាំងដូសទី១ ខណៈបញ្ហានេះកើតមានពីវិបត្តិកង្វះការផ្គត់ផ្គង់វ៉ាក់សាំងនៅក្នុងប្រទេស។

មួយរយៈក្រោយនេះ តួលេខនៃចំនួនអ្នកឆ្លងកូវីដ-១៩នៅឥណ្ឌាហាក់មានការថយចុះ ប៉ុន្តែក៏ស្ថិតក្នុងកម្រិតគួរឱ្យព្រួយបារម្ភរហូតដល់លើសពី ១០០,០០០នាក់ក្នុងមួយថ្ងៃ ខណៈអ្នកស្លាប់ដោយសារកូវីដត្រូវបានគេរាយការណ៍ថាមានចំនួនជាង ៣៤០,០០០នាក់ហើយ។ យ៉ាងណាក្តី ប្រភពពីអ្នកតាមដានបានអះអាងថា ចំនួនអ្នកស្លាប់មានការប៉ាន់ស្មានខ្ពស់ជាងនេះឆ្ងាយណាស់នៅក្នុងប្រទេសឥណ្ឌា។ 

រដ្ឋាភិបាលឥណ្ឌាដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្តី Narendra Modi​ ត្រូវបានគេរិះគន់ចំៗ និងវាយប្រហារធ្ងន់ៗជុំវិញបញ្ហាអសមត្ថភាពក្នុងការគ្រប់គ្រងវិបត្តិកូវីឌ-១៩ក្នុងប្រទេស រួមទាំងបញ្ហាវិបត្តិវ៉ាក់សាំងនេះផ្ទាល់តែម្តង។ នៅឥណ្ឌា មានការប្រើប្រាស់់នូវវ៉ាក់សាំងចំនួន ៣ប្រភេទរួមមាន កម្មវិធី COVISHIELD ផលិតដោយវិទ្យាស្ថានសេរ៉ូមនៃប្រទេសឥណ្ឌា SII , វ៉ាក់សាំង COVAXIN និង Sputnik V របស់រុស្សីជាដើម ប៉ុន្តែវ៉ាក់សាំងទាំងអស់នេះត្រូវបានផលិត និងនាំចូលបានសរុបតែត្រឹម ៣៥០លានដូសប៉ុណ្ណោះក្នុងរយៈពេលជាង ៥ខែពីខែមករា ដល់ខែឧសភា ឆ្នាំ២០២១៕

ប្រភព : CBC NEW

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក