ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% |

អ្នកសម្របសម្រួល UN នៅកម្ពុជា ចាត់ទុកកម្ពុជាជាគំរូមួយនៃការអភិវឌ្ឍន៍និងការរួមចំណែកសម្រាប់ពិភពលោក

ភ្នំពេញ៖ អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជាដែលផុតអាណត្តិ លោកស្រី Pauline Tamesis បានវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងការរួមចំណែករបស់កម្ពុជាទៅក្នុងពិភពលោក ដែលលោកស្រីចាត់ទុកថាជាគំរូមួយដល់ប្រទេសដទៃក្នុងការយកគំរូតាម។

ក្នុងឱកាសចូលជម្រាបលានាយករដ្ឋមន្ត្រីកម្ពុជាបនៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២នេះ លោកស្រី Pauline Tamesis ថាកម្ពុជាគឺជាដៃគូល្អមួយរបស់អង្គការសហប្រជាជាតិដែលបានចូលរួមចំណែកក្នុងការរក្សាសន្ដិភាព ស្ថិរភាពពិភពលោក និងការដឹកនាំដ៏មានប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឹកូវីដ-១៩ ដែលទាំងនេះសុទ្ធតែជាជោគជ័យដែលជាគំរូសម្រាប់ប្រទេសនានា និងជាបទពិសោធ៍ដែលអាចយកទៅប្រើបាននាពេលអនាគត។

លោកស្រីជម្រាបសម្ដេចតេជោថា UN នឹងនៅតែបន្តគាំទ្រដល់កម្ពុជាជានិច្ច។

ជំនួយការផ្ទាល់សម្ដេចតេជោ គឺលោក អ៊ាង សុផលែ្លត បានថ្លែងប្រាប់អ្នកយកព័ត៌មានថា៖ «លោកជំទាវបានជម្រាបសម្ដេចតេជោថា ប្រព័ន្ធអង្គសហប្រជាជាតិប្ដេជ្ញាបន្តគាំទ្រកម្ពុជាតាមរយៈវិស័យសក្កានុពលដូចជាទី១ វិនយោគលើធនធានមនុស្ស ទីពីរ ជំរុញការប្រើប្រាស់ប្រព័ន្ធឌីជីថល និងទី៣ ការប្រែប្រួលអាកាសធាតុនិងសេដ្ឋកិច្ចបៃតង»។

ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានយល់ស្របជាមួយការលើកឡើងរបស់អ្នកតំណាងអង្គការសហប្រជាជាតិរូបនេះ និងបានអរគុណដែលលោកស្រីដែលបានចូលរួមចំណែកដល់ការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា ជាពិសេសគឺការប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩។

សម្ដេចបានលើកឡើងពីប្រព័ន្ធអង្គការសហប្រជាជាតិ ដែលគាំត្រដល់កម្ពុជាក្នុងការទទួលកប៉ាល់វេសើដាមចូលចត ដែលបានជួយសង្គ្រោះមនុស្សជាច្រើនពាន់នាក់ដែលជាប់លើកប៉ាល់។

លោក អ៊ាង សុផលែ្លត បានប្រាប់អ្នកយកព័ត៌មានថា៖ «ពេលនោះដែរសម្ដេចតេជោ បានជម្រាបជូនលោកជំទាវប៉ូលីន និងប្រតិភូ នូវយុទ្ធសាស្ត្រផ្ការីកដែលបានប្រើសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាមួយការបន្តយកចិត្តទុកដាក់លើកិច្ចគាំពារសង្គមនិងវិស័យសុខាភិបាល»។

សម្ដេចតេជោ បានថ្លែងអំណរគុណដល់លោកស្រី Pauline Tamesis និងដល់ប្រព័ន្ធអង្គការសហប្រជាជាតិទាំងអស់ដែលបានចូលរួមចំណែកនិងឆ្លងកាត់ការលំបាកជាមួយកម្ពុជាកាលពីកន្លងទៅ។ សម្ដេចបានជូនពរលោកស្រីឱ្យទទួលបានជោគជ័យលើភារកិច្ចជាបន្តបន្ទាប់ទៀត។

លោកស្រី Pauline Tamesis ត្រូវបានតែងតាំងជាអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជានៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨។ មុនពេលមកកម្ពុជា លោកស្រី Tamesis បានចំណាយពេលពីរឆ្នាំនៅប្រទេសថៃ ជាកន្លែងដែលលោកស្រីធ្វើការជាប្រធានការិយាល័យប្រចាំប្រទេសនៅមជ្ឈមណ្ឌលប្រចាំតំបន់របស់ UNDP Bangkok។

ក្នុងអំឡុងពេល៤ឆ្នាំដែលបំពេញបេសកកម្ម លោកស្រី Pauline Tamesis បានចូលរួមការងារសំខាន់ៗពាក់ព័ន្ធវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជារួមមាន ការងារសមរម្យ ការអភិវឌ្ឍជំនាញ TVET សម្រាប់យុវជន ការងារទេសន្តរប្រវេសន៍ វិស័យកាត់ដេរ និងផ្នែកសន្តិសុខសង្គម៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក