ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងទេសចរណ៍បើកពិព័ណ៌វប្បធម៌ ទេសចរណ៍ និងកីឡា នៅពហុកីឡដ្ឋានជាតិមរតកតេជោពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែមេសា

ភ្នំពេញ៖ ពិព័រណ៌វប្បធម៌ ទេសចរណ៍ និងកីឡា ត្រូវបានបើកជាផ្លូវការនារាត្រីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ ក្រោមអធិបតីភាពរដ្ឋមន្ត្រីទេសចរណ៍លោក ថោង ខុន ជាមួយឯកអគ្គរដ្ឋទូតទីម័រឡេស្តេប្រចាំកម្ពុជា លោក អេមេណេហ្គលីដូ គូប៉ា ឡូប៉េស (Ermeneglido Kupa Lopes) នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

ពិព័ណ៌នេះរៀបចំឡើងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៦-១០ ខែមេសា ឆ្នាំ២០២២ គោលបំណងគឺដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ផ្សព្វផ្សាយពីវប្បធម៌ប្រពៃណីជាតិ និងបំផុសពីផលិតផលទេសចរណ៍ក្នុងស្រុក។

លោករដ្ឋមន្ត្រី ថោង ខុន បានលើកឡើងថា តាមរយៈព្រឹត្តិការណ៍នេះនិងធ្វើឱ្យពហុកីឡដ្ឋានជាតិមរតកតេជោ គឺជាគោលដៅទេសចរណ៍ថ្មីមួយដែលស្ថិតនៅក្នុងតំបន់ដែលមានសក្តានុពលទាក់ទាញសម្រាប់ភ្ញៀវទេសចរ ហើយក៏នឹងក្លាយជាទីតាំងសម្រាប់រៀបចំព្រឹត្តិការណ៍កីឡាអន្តរជាតិ SEA Games ឆ្នាំ២០២៣ នាពេលខាងមុខនេះ។

តំណាងក្រុមហ៊ុនឯកជនដែលបានរួមគ្នារៀបចំកម្មវិធីពិព័រណ៍នេះ លោកស្រី បូរ៉ានិច ក៏បានឱ្យដឹងដែរថា ព្រឹតិ្តការណ៍នេះមានកម្មវិធីប្រលងសម្លៀកបំពាក់វប្បធម៌ខ្មែរ អមដោយបទចម្រៀងបុណ្យចូលឆ្នាំខ្មែរ និងបទចម្រៀងប្រពៃណីខ្មែរ តាមរយៈការផ្សព្វផ្សាយតាមបណ្តាញសង្គម Tik Tok Award, Tik Tok Party និង Tik Tok Charity ដំបូងគេនៅកម្ពុជា ដែលនឹងមានការប្រកួតប្រជែងយកជ័យលាភី Tik Tok Award ឆ្នាំ២០២២ និងប្រមូលថវិកាសប្បុរសធម៌ បរិច្ចាកដល់មន្ទីរពេទ្យគន្ធបុប្ផាផងដែរ។

ព្រឹត្តិការណ៍នេះក៏មានការតាំងពិព័រណ៍ផលិតផលក្នុងស្រុក និងផលិតផលទូទៅ ពិព័រណ៌ទេសចរណ៍ ពិព័រណ៍អប់រំ ពិព័រណ៍វប្បធម៌ ពិព័រណ៍ហិរញ្ញវត្ថុ និងអចលនទ្រព្យ ពិព័រណ៍យានយន្ត និង ពិព័រណ៍កីឡា ដែលមានសរុបជិត៣០០ស្តង់។

ឆ្លៀតក្នុងឱកាសនេះ លោករដ្ឋមន្ត្រី ថោង ខុន បានអំពាវនាវនិងក្រើនរំលឹកដល់រដ្ឋបាលថ្នាក់ក្រោមជាតិ និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍ចូលរួមផ្សព្វផ្សាយ និងអនុវត្តនូវវិធានការនានារបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍ឲ្យបានខ្ជាប់ខ្ជួន ដើម្បីបង្ការការពារ និងរក្សាបាននូវសុវត្ថិភាព ទំនុកចិត្ត និងផ្ដល់ភាពកក់ក្ដៅជូនភ្ញៀវទេសចរដែលធ្វើដំណើរកម្សាន្តនៅកម្ពុជា រួមចំណែកក្នុងការជំរុញផ្សព្វផ្សាយ «កម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាព និងផ្តល់ភាពកក់ក្តៅ»៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក