ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ហ៊ុន ម៉ានី៖ តើមានគណបក្សណាផ្សេងក្រៅពីគណបក្សប្រជាជនកម្ពុជាដែលបានធ្វើសកម្មភាពការងារដើម្បីសេចក្តីសុខ និងភាពរីកចម្រើនរបស់ប្រជាជនយើង?

ភ្នំពេញ៖ សមាជិកសភាវ័យក្មេងលោក ហ៊ុន ម៉ានី បានលើកឡើងពីគុណសម្បត្តិរបស់គណបក្សប្រជាជនក្នុងការជួយសង្គ្រោះជីវិតរបស់ប្រជាពលរដ្ឋនិងការបន្តថែរក្សាសន្តិភាពស្ថិរភាពដល់សង្គមនិងប្រជាពលរដ្ឋ។ 

លោកបានលើកឡើងជាសំណួរថា តើមានគណបក្សណាផ្សេងក្រៅពីគណបក្សប្រជាជនកម្ពុជាដែលបានធ្វើសកម្មភាពការងារដើម្បីសេចក្តីសុខ និងភាពរីកចម្រើនរបស់ប្រជាជនយើង? ឬពួកគេមានតែបង្កចលាចលទៅវិញទេ? 

លោក ហ៊ុន ម៉ានី បានលើកឡើងក្នុងហ្វេសបុកផេកលោកនាល្ងាចនេះថា រាជរដ្ឋាភិបាលកម្ពុជាប្រឹងប្រែងជាខ្លាំងដើម្បីការពារអាយុជីវិតប្រជាជន ជាពិសេសពេលដែលកំពុងឆ្លងកាត់ការលំបាកនៃការរីករាលដាលជំងឺកូវីដ-១៩ ដែលបានឃើញសកម្មភាពនៃការអនុវត្តការងារជាក់ស្តែងទាំងអស់គ្នា។ 

លោកបន្ថែមថា ប្រសិនបើយើងគិតពីការចាក់វ៉ាក់សាំងកូវីដ-១៩ មិនថាវ៉ាក់សាំងណានោះទេ សំខាន់យើងមានវ៉ាក់សាំងចាក់ជូនប្រជាជន។ ទោះបីជាកម្ពុជាសម្រេចបានការចាក់វ៉ាក់សាំងជាង ៩២ភាគរយហើយក៏ដោយ ក៏រាជរដ្ឋាភិបាលនៅតែបន្តបញ្ជាទិញវ៉ាក់សាំងបន្ថែមដើម្បីចាក់ជូនប្រជាពលរដ្ឋជាបន្តបន្ទាប់។ 

ជាមួយគ្នានេះលោកបានរម្លឹកថា៖ «បន្ថែមលើសពីនេះទៅទៀតនោះ ប្រសិនបើយើងត្រឡប់ទៅមើលវិធានការណ៍នានារបស់រាជរដ្ឋាភិបាល រួមទាំងការបិទខ្ទប់នានា យើងប្រាកដជាយល់អំពីចេតនារបស់ថ្នាក់ដឹកនាំ ដែលចង់ឲ្យប្រជាជនបានសុខ ឬបានចាកផុតពីការឆ្លងមេរោគទាំងអស់នោះ ព្រមទាំងធ្វើយ៉ាងណារក្សាលំនឹងសេដ្ឋកិច្ច និងស្ថិរភាពសង្គម។ ទន្ទឹមនឹងពេលដែលប្រជាជនបាននៅក្នុងផ្ទះដើម្បីឲ្យបានជៀសពីមេរោគ តែមន្រ្តី កងកម្លាំង និងអាជ្ញាធរមិនត្រឹមតែមិនបានសម្រាកនៅផ្ទះនោះទេ តែពួកគាត់ខំប្រឹងប្រែងទាំងថ្ងៃទាំងយប់ដើម្បីអនុវត្តការងារ ថែមទាំងត្រូវប្រឈមមុខខ្ពស់នៃការឆ្លងជំងឺកូវីដ-១៩ទៀតផង»។ 

លោកថា ចេញពីវិធានការណ៍ទាំងអស់នោះហើយ ទើបកម្ពុជាមានលទ្ធភាពបើកប្រទេសមកស្ថានភាពធម្មតាវិញ ជាពិសេសពលរដ្ឋបានសប្បាយរីករាយក្នុងការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី និងការជួបជុំនានា ក្នុងពេលដែលប្រទេសមួយចំនួនកំពុងតែជួបប្រទះអត្រាឆ្លងខ្ពស់នៃការរាតត្បាតនៅឡើយ។ 

លោកបានបង្ហោះជាមួយសារមួយថា៖ «គណបក្សប្រជាជន បម្រើប្រជាជនដោយស្មោះស្ម័គ្រ»៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក