ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

លោក ហ៊ុន ម៉ាណែត៖ ជប៉ុនបានដើរតួនាទីសំខាន់ក្នុងការជួយដោះមីននៅកម្ពុជានិងការកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ

បាត់ដំបង៖ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បញ្ជាក់ថាជប៉ុនបានដើរតួនាទីសំខាន់ក្នុងការជួយដល់ប្រទេសកម្ពុជារួមទាំងដោះមីន និងការកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសង្គមជាតិមានការរីកចម្រើន ។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត លើកឡើងបែបនេះក្នុងឱកាសពិធីផ្ទេរ-ប្រគល់សមិទ្ធផលគម្រោងសមាហរណកម្ម ការបោសសម្អាតមីន និងសង្គ្រោះជនពិការដោយសារមីនដំណាក់កាលទី១ និងការបើកគម្រោងថ្មី ដំណាក់កាលទី២ ក្រោមការគាំទ្រហិរញ្ញប្បទានឥតសំណងដោយរដ្ឋាភិបាលជប៉ុន នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២នេះ ស្ថិតនៅក្នុងឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង ដោយមានការចូលរួមពីឯកអគ្គរដ្ឋទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជាលោក មិកាមិ ម៉ាសាហ៊ីរ៉ូ និងសមាជិកនៃអង្គពិធីជាច្រើនទៀត ។

លោកឧត្តមសេនីយឯក ហ៊ុន ម៉ាណែត បានចាត់ទុកថា នេះជាសក្ខីភាពថ្មីមួយទៀតដែលប្រជាជន និងរដ្ឋាភិបាលនៃប្រទេសជប៉ុនបានផ្តល់ហិរញ្ញប្បទានឥតសំណងដ៏មានសារៈសំខាន់សម្រាប់វិស័យមីនជូនរាជរដ្ឋាភិបាលកម្ពុជាដើម្បីគាំទ្រសកម្មភាពស៊ីម៉ាក់បន្ថែមលើអ្វីដែលរដ្ឋាភិបាល ជប៉ុនធ្លាប់បានផ្តល់ជំនួយគាំទ្រកន្លងមកសម្រាប់សមិទ្ធផលក្រោមគម្រោងសមាហរណកម្មការបោសសម្អាតមីន និងជួយសង្គ្រោះជនពិការដោយសារមីននៅខេត្តពោធិ៍សាត់ បាត់ដំបង និងខេត្តប៉ៃលិន។

ជាមួយគ្នាលោក បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនិងប្រជាជនជប៉ុន ដែលបានជួយកសាងសមិទ្ធផលជាច្រើនជូនដល់ប្រទេសកម្ពុជាដែលបានដោះស្រាយបញ្ហាប្រឈមផ្សេងៗ ជាពិសេសអំពីគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះបានល្អនិងទទួលបានជោគជ័យក្នុងការរំដោះផ្ទៃដីជូនប្រជាពលរដ្ឋនិងសម្លាប់ឃាតករលាក់មុខចេញពីក្នុងដី និងបានប្រែក្លាយតំបន់ដែលធ្លាប់តែមានគ្រាប់មីនមកជាផ្ទៃដីដាំដំណាំគ្រប់ប្រភេទដើម្បីកែប្រែជីវភាពរស់នៅរបស់ប្រជាពលរដ្ឋបានល្អប្រសើរឡើង។

ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយក CMAC លោក ហេង រតនា បានបញ្ជាក់ថា ជំហានទី១ អង្គភាពកំចាត់មីនកម្ពុជាបានរំដោះផ្ទៃដីចម្ការមីនបាន ២១ ៤៣២ហិកតា កម្ទេចគ្រាប់មីននិងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទបានចំនួន ១២៤ ១៣៣ គ្រាប់ ហើយក្នុងនោះឆ្លើយតបបាន ៥ ១៥៣សំណើរពីអាជ្ញាធរមូលដ្ឋាន និងសហគមន៍សាងសង់ផ្លូវជនបទចំនួន ៣២ខ្សែ ប្រវែងសរុបជាង ១១៥រួមជាមួយសំណង់បង្ហូរទឹក ស្រះទឹកសហគមន៍ ស្ពានបេតុងផ្សាសហគមន៍ និងជួយរៀបចំដីកសិកម្មជូនប្រជាពលរដ្ឋបានចំនួន ៤៩៤ហិកតាផងដែរ។

ដោយឡែកសម្រាប់គម្រោងថ្មីដំណាក់កាលទី២ ដែលតាមផែនការប្រតិបត្តិការមានរយៈពេល៤ឆ្នាំ (២០២២-២០២៥) គឺត្រូវធ្វើការបោសសម្អាតផ្ទៃដីចម្ការមីនចំនួនជាង ៩ ៤៥៤ហិកតាក្នុងខេត្តបាត់ដំបង និងអនុវត្តកម្រិតតអន្តរាគមន៍ខេត្តពោធិ៍សាត់ ដោយផ្តោតសំខាន់លើការជួយអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមដល់ជនពិការដោយសារមីន តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តជនបទ មានផ្លូវ ការហ្វឹកហ្វឺនជំនាញកសិកម្មជាដើម ដែលគម្រោងនេះក៏មានការទិញគ្រឿងចក្រវាយកម្ទេចមីននិងគ្រឿងបន្លាស់ ព្រមទាំង សម្ភារប្រតិបត្តិការមួយចំនួនទៀតផងដែរ ដើម្បីសម្រេចបាននូវគោលបំណងខាងលើ គម្រោងនេះបានទទួលការគាំទ្រជាហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលជប៉ុនមានទឹកប្រាក់សរុបចំនួន ២ ០០០ លានយ៉េន ស្មើនឹងប្រមាណ ១៨,៤លានដុល្លារអាមេរិក និងថវិកាបដិភាគរាជរដ្ឋាភិបាលចំនួន ១ ៣៦២ ៦០៧ដុល្លារ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក