ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ប្រធានាធិបតីកាហ្សាក់ស្ថានអញ្ជើញសម្ដេចតេជោចូលរួមកិច្ចប្រជុំកំពូល CICA នៅពាក់កណ្ដាលខែតុលា

ភ្នំពេញ៖ នាយកប្រតិបត្តិនៃលេខាធិការដ្ឋានសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី CICA លោក Kairat SARYBAY បានប្រគល់លិខិតអញ្ជើញជាផ្លូវការពីប្រធានាធិបតីនៃសាធារណរដ្ឋកាហ្សាក់ស្ថានលោក Kassym-Jomart TOKAYEV ទៅកាន់រដ្ឋលេខាធិការ និងជាឧត្តមមន្រ្តីកម្ពុជាទទួលបន្ទុកសន្និសីទស្ដីពីអន្តរសកម្មភាពនិងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) លោក សុខ សូកេន ដើម្បីអញ្ជើញនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ទៅចូលរួមកិច្ចប្រជុំកំពូលCICA លើកទី៦ នៅថ្ងៃទី១២-១៣ ខែតុលា ឆ្នាំ២០២២ នៅទីក្រុង Nur-Sultan ប្រទេសកាហ្សាក់ស្ថាន។

ការប្រគល់លិខិតអញ្ជើញនេះធ្វើឡើងក្នុងជំនួបរវាងលោក Kairat SARYBAY និងលោក សុខ សូកេន នៅទីស្ដីការក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២។

ក្នុងជំនួបនោះលោក Kairat SARYBAY បានថ្លែងកោតសរសើរចំពោះការប្តេជ្ញាចិត្តដ៏សំខាន់របស់កម្ពុជាចំពោះដំណើរការ CICA ចាប់តាំងពីក្លាយជាសមាជិក CICA ក្នុងឆ្នាំ២០១១មក ខណៈភាគីកម្ពុជា លោក សុខ សូកេន បានថ្លែងអំណរគុណ ចំពោះលេខាធិការដ្ឋាន CICA ក្នុងការរៀបចំកិច្ចប្រជុំឧត្តមមន្រ្តីប្រកបដោយជោគជ័យ។ លោកបានរម្លឹកឡើងវិញនូវការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះដំណើរការ CICA ហើយបានសម្តែងការជឿជាក់ថា CICA គឺជាមូលដ្ឋានគ្រឹះមួយ និងជាវេទិកាពហុភាគីដ៏មានប្រសិទ្ធភាពសម្រាប់កិច្ចសន្ទនានយោបាយ និងអន្តរសកម្មភាព ដែលរួមចំណែកដល់សន្តិភាព សន្តិសុខ និងការអភិវឌ្ឍនៅក្នុងតំបន់អាស៊ី។

លោក សុខ សូកេន ក៏បានអបអរសាទរដល់ CICA ក្នុងការសម្រេចបាននូវសមិទ្ធិផលមួយទៀត គឺការប្រារព្ធខួបលើកទី៣០ឆ្នាំ ក្នុងឆ្នាំនេះ ហើយបានចង្អុលបង្ហាញថា CICA មានភាពពាក់ព័ន្ធជាងពេលណាៗទាំងអស់ នៅខណៈពេលដែលមានភាពមិនប្រាកដប្រជានៃទិដ្ឋភាពអន្តរជាតិក្នុងពេលបច្ចុប្បន្ន។

សន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) គឺជាវេទិកាពហុជាតិសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការឆ្ពោះទៅរកការលើកកម្ពស់សន្តិភាព សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់អាស៊ី។ វាជាវេទិកាផ្អែកលើការទទួលស្គាល់ថាមានទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងសន្តិភាព សន្តិសុខ និងស្ថិរភាពនៅអាស៊ី និងក្នុងពិភពលោក។ រដ្ឋសមាជិក ខណៈពេលដែលបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ពួកគេចំពោះធម្មនុញ្ញអង្គការសហប្រជាជាតិ ជឿជាក់ថាសន្តិភាព និងសន្តិសុខនៅអាស៊ីអាចសម្រេចបានតាមរយៈការសន្ទនា និងកិច្ចសហប្រតិបត្តិការដែលនាំទៅដល់តំបន់សន្តិសុខទូទៅដែលមិនអាចបំបែកបាននៅអាស៊ី ដែលរដ្ឋទាំងអស់រួមគ្នាដោយសន្តិភាព ហើយប្រជាជនរបស់ពួកគេរស់នៅដោយសន្តិភាព សេរីភាព និងវិបុលភាព។

គំនិតនៃការកោះប្រជុំ CICA ត្រូវបានស្នើឡើងជាលើកដំបូងដោយប្រធានាធិបតីទីមួយនៃសាធារណរដ្ឋកាហ្សាក់ស្ថាន លោក Nursultan Nazarbayev នៅថ្ងៃទី៥ ខែតុលា ឆ្នាំ១៩៩២ ក្នុងសម័យប្រជុំលើកទី៤៧ នៃមហាសន្និបាតអង្គការសហប្រជាជាតិ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក