ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

តំណាងរាស្ត្រ ហ៊ុន ម៉ានី រម្លឹកពីប្រវត្តិមុននឹងទទួលបានការសាងសង់អគារសុខាភិបាល និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ៖ តំណាងរាស្ត្រវ័យក្មេងមណ្ឌលកំពង់ស្ពឺលោក ហ៊ុន ម៉ានី បានរម្លឹកពីប្រវត្តិនៃការសាងសង់អគារសម្ភព និងរោគស្ត្រី នៃមន្ទីរពទ្យបង្អែកខេត្តកំពង់ស្ពឺ និងអគារអន្តេវាសិក នៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺ ថាដោយផ្ដើមចេញពីការលំបាកដែលមានឃើញដោយផ្ទាល់និងទទួលសំណើរពីប្រជាពលរដ្ឋ។ លោកថា ដោយសារការលំបាកដែលបានមើលឃើញនឹងភ្នែកនេះហើយទើបលោក និងក្រុមការងារបានខិតខំស្វះស្វែងកៀរគរប្រភពថវិកាដើម្បីចូលរួមឆ្លើយតបជាមួយតម្រូវការដ៏ចាំបាច់នេះ។

លោក ហ៊ុន ម៉ានី បានសរសេរនៅលើហ្វេសបុកផេករបស់លោកថា នៅថ្ងៃសម្ពោធសមិទ្ធផលថ្មីនៃអគារសម្ភព និងរោគស្ត្រី នៃមន្ទីរពទ្យបង្អែកខេត្តកំពង់ស្ពឺ និងអគារអន្តេវាសិក នៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺ ដោយបានរម្លឹកពីប្រវត្តិដែលនាំឲ្យមានការសាងសង់អគារទាំង២នេះថា ដោយផ្ដើមចេញពីចុះជួបសំណេះសំណាលរបស់លោកជាមួយក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តកាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ ដែលពេលនោះតាមរយៈរបាយការណ៍របស់លោកប្រធានមន្ទីរពេទ្យបង្អែក និងការចុះពិនិត្យជាក់ស្តែងដល់អគារសម្ភព បានឲ្យឃើញថាជាមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ពិតជាមានការខ្វះខាតជាផ្នែកសម្ភពពិតប្រាកដមែន ជាពិសេសបន្ទប់រង់ចាំសម្រាល និងក្រោយសម្រាល។ លើសពីនេះទៅទៀតនោះគឺ បន្ទប់វះកាត់សម្រាល ត្រូវបានដាក់រួមគ្នាជាមួយនឹងបន្ទប់វះកាត់ទូទៅ។

លោកបន្ថែមថា ដោយសារទីធ្លាអគារសម្ភពទាំងមូលមានលក្ខណៈតូចចង្អៀតដាក់គ្រែបានតិចហើយប្រជាពលរដ្ឋដែលមកទទួលសេវាផ្នែកសម្ភពនេះកាន់តែច្រើនដែលជាហេតុនាំឱ្យពិបាករកទីកន្លែងសមរម្យសម្រាប់អង្គុយរង់ចាំ។

លោកថា៖ «ឆ្លើយតបទៅនឹងបញ្ហាទាំងអស់នេះ ក្រុមការងារក៏បានខិតខំស្វះស្វែងកៀរគរប្រភពថវិកាដើម្បីចូលរួមឆ្លើយតបជាមួយតម្រូវការដ៏ចាំបាច់របស់ប្រជាពលរដ្ឋ»។

លោកក៏បានរម្លឹកចំពោះមូលហេតុនៃការកសាងអគារអន្តេវាសិកនៅក្នុងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅខេត្តកំពង់ស្ពឺ ក៏កើតចេញពីការជួបសំណេះសំណាល និងពិនិត្យការរៀន និងបង្រៀន នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺ ក្នុងឱកាសនៃទិវារំលឹកគុណគ្រូ កាលពីថ្ងៃ០៥ ខែតុលា ឆ្នាំ២០១៧ផងដែរ។

លោកសរសេរថា៖ «ក្នុងនោះខ្ញុំទទួលបានសំណូមពរពីគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្សនៃមជ្ឈមណ្ឌលនេះដើម្បីសាងសង់អគារស្នាក់នៅសម្រាប់គ្រូ និងសិស្សដែលមានជីវភាពខ្វះខាត រៀនសូត្រជំនាញបច្ចេកទេសវិជ្ជាជីវៈ។ តាមរយៈការពិនិត្យជាក់ស្ដែងនៅទីតាំង យើងពិតជាឃើញមានការលំបាកមួយចំនួនសម្រាប់ការស្នាក់នៅរបស់គ្រូ និងសិស្ស ដោយហេតុថាអគារដែលមានស្រាប់មានសភាពទ្រុឌទ្រោម។ ឆ្លើយតបជាមួយនឹងសំណូមពរ រួមទាំងសមិទ្ធកម្មជាក់ស្តែង ទើបមានការលេចរូបរាងថ្មីនៃអគារអន្តេវាសិកស្របតាមតម្រូវការចាំបាច់ទាំងអស់នោះ»។

សមាជិកសភាវ័យក្មេងរូបនេះ បានចូលរួមអបអរសាទរជាមួយមន្ត្រីបុគ្គលិក សុខាភិបាល លោកប្រធានមន្ទីរពេទ្យបង្អែកខេត្ត លោកគ្រូ អ្នកគ្រូ និងសិស្ស នៃមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺ រួមទាំងប្រជាពលរដ្ឋដែលបានទទួលនូវសមិទ្ធផលថ្មីពីរបន្ថែមទៀត សម្រាប់បម្រើឲ្យសេចក្ដីត្រូវការនៅក្នុងមន្ទីរពេទ្យ ក៏ដូចជាមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងក្របខ័ណ្ឌខេត្តកំពង់ស្ពឺ។

លោកក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនតាមរយៈអគ្គរដ្ឋទូតគ្រប់អាណត្តិ ដែលតែងតែបានផ្តល់ជាជំនួយសម្ភារៈ និងថវិកាសម្រាប់កសាងសមិទ្ធផលនានាជាច្រើនដែលជាឧត្តមប្រយោជន៍ ជូនដល់ប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ និងអរគុណដល់សប្បុរសជនគ្រប់រូប រួមទាំងក្រុមការងារទាំងអស់ ដែលបានផ្ដល់នូវធនធាន ឬជាថវិកាផ្សេងៗ និងការលះបង់កម្លាំងកាយចិត្តនានា ចូលរួមអភិវឌ្ឍ និង កសាងបាននូវហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធិផលធំៗជាច្រើន មិនថានៅក្នុងខេត្តកំពង់ស្ពឺតែប៉ុណ្ណោះទេ ថែមទាំងនៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក