ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ក្រសួងកសិកម្មអំពាវនាវឱ្យប្រើគ្រប់មធ្យោបាយទាំងអស់ថែរក្សាព្រៃឈើ សត្វព្រៃ និងធនធានជលផល

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវដល់ រដ្ឋបាលថ្នាក់ក្រោមជាតិជាពិសេសកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីធានាបាននូវការប្រើប្រាស់កម្លាំងសរុប និងមធ្យោបាយចាំបាច់នានាក្នុងការថែរក្សាការពារធនធានព្រៃឈើ សត្វព្រៃ និងធនធានជលផលក្នុងដែនសមត្ថកិច្ចរបស់ខ្លួនប្រកបដោយឆន្ទៈម្ចាស់ការ និងស្មារតីទទួលខុសត្រូវ។

នៅក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ ស្តីពី វិធានការពង្រឹង ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ សត្វព្រៃ និងជលផល បានឱ្យដឹងថា ដើម្បីឆ្លើយតបទៅនឹងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនាន និងអនុវត្តតាមបទបញ្ជារបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទូទាំងប្រទេសប្រចាំឆ្នាំ២០២១ និងទិសដៅអនុវត្តឆ្នាំ២០២២ នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ក្នុងការពង្រឹងការគ្រប់គ្រងធនធានព្រៃឈើ សត្វព្រៃ និងធនធានជលផលឱ្យបានល្អប្រសើរ។

ក្រសួងបានអំពាវនាវឱ្យ សមត្ថកិច្ចពាក់ព័ន្ធត្រូវទប់ស្កាត់ការកាប់រាន ដុត ឈូសឆាយ និងហ៊ុមព័ទ្ធដីព្រៃឈើ និងដីព្រៃលិចទឹក ដោយចាត់វិធានការ គ្រប់គ្រង បើក្នុងករណីប្រទះឃើញបទល្មើសជាក់ស្ដែង ត្រូវចាត់វិធានការទប់ស្កាត់ និងបង្ក្រាបជាបន្ទាន់ តាមដែន សមត្ថកិច្ចរៀងៗខ្លួន ក្នុងករណីបទល្មើសមានទ្រង់ទ្រាយធំ និងបទល្មើសធ្ងន់ធ្ងរមានលក្ខណៈស្មុគស្មាញ ត្រូវរាយការណ៍ និងសុំអន្តរាគមន៍ជាបន្ទាន់ដោយធ្វើការរួមជាមួយអង្គភាពជំនាញ។

បន្ថែមពីនេះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងចាត់ថ្នាក់ដឹកនាំរៀបចំកិច្ចប្រជុំត្រួតពិនិត្យ វាយតម្លៃលើការអនុវត្ត និងរាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាល អំពីលទ្ធផលទទួលបានជាប់ជាប្រចាំរៀងរាល់ចុងខែ។

គួរបញ្ជាក់ដែរថា កន្លងមកក្នុងដំណើរការកំណែទម្រង់ស៊ីជម្រៅគ្រប់គ្រងធនធានធម្មជាតិក្នុងវិស័យព្រៃឈើ និងជលផល រាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងជំរុញឱ្យមានការធ្វើវិសោធនកម្មច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ជាពិសេស ការបែងចែកឡើងវិញនូវសមត្ថកិច្ចទទួលខុសត្រូវឱ្យបានច្បាស់លាស់រវាងស្ថាប័នពាក់ព័ន្ធនៅថ្នាក់ជាតិ ព្រមទាំងរវាង ថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីធានាបាននូវការលើកកម្ពស់ប្រសិទ្ធភាព និងនិរន្តរភាពការគ្រប់គ្រងធនធានធម្មជាតិ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក