វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

នាយករដ្ឋមន្រ្តីអង់គ្លេស Borris Jonhson និយាយមួយឃ្លាខ្លីក្រោយទទួលបានវ៉ាក់សាំងដូសទី២រួចរាល់!

អង់គ្លេស៖ នាយករដ្ឋមន្រ្តីអង់គ្លេស លោក Borris Jonhson បានទទួលនូវវ៉ាក់សាំងដូសទី២ប្រភេទ AstraZeneca /Oxford របស់លោកនៅថ្ងៃនេះហើយ នៅវិទ្យាស្ថាន Francis Crick ចំកណ្តាលទីក្រុងឡុងដ៍ នៅថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះ។

លោក Borris Jonhson បានបង្ហោះរូបភាពមួយសន្លឹកនៅលើបណ្តាញដែលជារូបភាពលោកកំពុងទទួលវ៉ាក់សាំង និងបានសរសេរថា៖ "ទទួលការចាក់ដូសទី២ រួចរាល់! នៅពេលដែលដល់វេនអ្នក សូមមកទទួលវ៉ាក់សាំង"។ គួររំឮកថា នាយករដ្ឋមន្រ្តីអង់គ្លេស Jonhson បានទទួលវ៉ាក់សាំងដូសទី១ របស់លោកនៅមន្ទីរពេទ្យ St. Thomas តាំងពីខែមីនាកន្លងទៅ។

យោងតាមរដ្ឋមន្រ្តីទទួលបន្ទុកលើកិច្ចការវ៉ាក់សាំង លោក Nadhim Zahawi បានឱ្យដឹងថា ចំនួនលើសពីពាក់កណ្តាលនៃមនុស្សពេញវ័យក្នុងប្រទេសអង់គ្លេស បានទទួលនូវវ៉ាក់សាំងប្រឆាំង និងបង្ការវីរុសកូវីដ-១៩ រួចរាល់​ ពោលគឺចំនួនវ៉ាក់សាំងដូសទី២ជាង ២៦,៤លានដូស ត្រូវបានចុះបញ្ជីប្រើប្រាស់រួចរាល់ ចាប់តាំងពីយុទ្ធនាការផ្តល់វ៉ាក់សាំងនៅអង់គ្លេសបានចាប់ផ្តើមនៅខែធ្នូ ឆ្នាំ២០២០ កន្លងទៅ។

បច្ចុប្បន្ននេះ ប្រទេសអង់គ្លេស (England) កំពុងនាំមុខគេទៅលើប្រទេសចំនួន ៣ ផ្សេងទៀតនៃចក្រភពអង់គ្លេស (UK) ក្នុងការចុះបញ្ជីប្រើប្រាស់វ៉ាក់សាំងដូសទី ២ ខណៈប្រទេសអៀរឡង់ខាងជើង (Northern Ireland)​ មានអត្រា ៤៧,១ភាគរយ ស្មើនឹង ៦៨៤,៣៩៨ , ប្រទេសស្កុតលែន (Soctland) មានអត្រា ៤៨,២ភាគរយ ស្មើនឹង ២,១៣៧,៦១៨ ខណៈប្រទេសវែលស៍ (Wales) មានអត្រា ៤៥,៩ភាគរយ ស្មើនឹង ១,១៥៧,៩០៤៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក