ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មជំរុញការចរចាកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលហ្សេឡង់ ឱ្យចប់ក្នុងឆ្នាំ២០២២

ភ្នំពេញ៖ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្ដិ បានលើកឡើងពីការជំរុញនិងពន្លឿនការចរចាលើបញ្ហាដែលនៅសេសសល់ ដើម្បីបញ្ចប់ការចរចា ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនៃកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរី AANZFTA ឱ្យស្របតាមពេលវេលាកំណត់ ក្នុងឆ្នាំ២០២២។

ថ្លែងនៅក្នុងជំនួបពិភាក្សាការងារជាមួយ អនុរដ្ឋមន្ត្រីពាណិជ្ជកម្ម និងនាំចេញនៃប្រទេសនូវែលសេឡង់ លោក Phil Twyford តាមប្រព័ន្ធវីដេអូ នាព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ លោក ប៉ាន សូរស័ក្ដិ បានជម្រាបជូនអំពីវឌ្ឍនភាពនៃការចរចាលើការធ្វើឱ្យប្រសើរឡើងនៃកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលហ្សេឡង់ (AANZFTA Upgrade) ដែលជាសមិទ្ធផលអាទិភាពសេដ្ឋកិច្ច (Priority Economic Deliverable) មួយក្នុងចំណោមសមិទ្ធផលអាទិភាពសេដ្ឋកិច្ចដទៃទៀតរបស់កម្ពុជា សម្រាប់ឆ្នាំ២០២២ ដែលស្ថិតក្រោមគោលដៅយុទ្ធសាស្ត្រគន្លឹះទី៤ ស្តីពីសាកលភាវូបនីយកម្មអាស៊ានដើម្បីភាពរីកចម្រើន និងអភិវឌ្ឍន៍។

ជាការឆ្លើយតបលោក Phil Twyford បានបង្ហាញការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលអាទិភាពសេដ្ឋកិច្ចកម្ពុជាដែលបានស្នើឡើង និងបានឆ្លុះបញ្ចាំងអំពីការឆ្លើយតបទៅនឹងការវិវត្តសកល ហើយចាត់ទុកការបញ្ចប់ការចរចាធ្វើឱ្យប្រសើរឡើងនៃកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរី AANZFTA ជាកិច្ចការអាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងភាគីហត្ថលេខី ក្នុងឆ្នាំ២០២២។

AANZFTA គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ទូលំទូលាយ ដែលបង្កើតនិងបើកឱកាសថ្មីសម្រាប់ប្រជាជនប្រមាណ ៦៦៣លាននាក់នៃតំបន់អាស៊ាន អូស្ត្រាលី និងនូវែលសេឡង់ ដែលជាតំបន់ដែលមានផលិតផលក្នុងស្រុកសរុបសរុបប្រមាណ ៤ពាន់ពាន់លានដុល្លារគិតត្រឹមឆ្នាំ២០១៦។ ស្របតាមចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ AANZFTA មានគោលបំណងសម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពនៅក្នុងតំបន់ ដោយផ្តល់នូវរបបទីផ្សារ និងការវិនិយោគសេរី សម្របសម្រួល និងមានតម្លាភាពបន្ថែមទៀតក្នុងចំណោមប្រទេសហត្ថលេខីទាំងដប់ពីរ។

តាមរយៈកិច្ចព្រមព្រៀងនេះ ពន្ធគយនឹងត្រូវបានកាត់បន្ថយជាលំដាប់បន្ទាប់ពីការចូលជាធរមាននៃកិច្ចព្រមព្រៀង ដោយត្រូវបានលុបចោលយ៉ាងហោចណាស់ ៩០% នៃបន្ទាត់ពន្ធទាំងអស់ក្នុងរយៈពេលកំណត់ណាមួយ ធ្វើឱ្យនីតិវិធីគយសាមញ្ញ និងយន្តការតម្លាភាពជាងមុន ព្រមទាំងធ្វើសេរីភាវូបនីយកម្មជាបណ្តើរៗ កាត់បន្ថយឧបសគ្គក្នុងការធ្វើពាណិជ្ជកម្មលើសេវាកម្ម។

ចលនារបស់អ្នកជំនួញ អ្នកដែលចូលរួមក្នុងសកម្មភាពពាណិជ្ជកម្ម និងវិនិយោគ នឹងត្រូវបានសម្របសម្រួល និងការវិនិយោគដែលមានការរ៉ាប់រង រួមទាំងលទ្ធភាពនៃការដោះស្រាយវិវាទតាមរយៈយន្តការដោះស្រាយវិវាទរបស់រដ្ឋវិនិយោគិន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក