ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋបាលខេត្តស្វាយរៀង បន្តកិច្ចសហការស្វែងរកអដ្ឋិធាតុយុទ្ធជនវៀតណាម ក្រោយអាក់ខានដោយសារបញ្ហាជំងឺកូវីដ-១៩

ភ្នំពេញ៖ អភិបាលខេត្តស្វាយរៀង បង្ហាញការគាំទ្រនិងផ្ដល់នូវកិច្ចសហការដល់ដំណើរការស្វែងរកអដ្ឋិធាតុរបស់យុទ្ធជនកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមទាំងអស់រហូតដល់ពេលដែលអដ្ឋិធាតុទាំងនោះបានធ្វើមាតុភូមិនិវត្តន៍ទៅស្រុកកំណើតវិញ។

នៅក្នុងឱកាសជួបជាមួយគណៈប្រតិភូ ខេត្តឡុងអាន និងជាប្រធានគណៈបញ្ជាការ ៥១៥ ខេត្តឡុងអាន លោក ផាម តឹនហ្វា នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ អភិបាលខេត្តស្វាយរៀង លោក ម៉ែន វិបុល បានឱ្យដឹងថាបច្ចុប្បន្នក្រុមការងារខេត្ត (ស្វាយរៀង-ឡុងអាន) កំពុងរួមគ្នាអនុវត្តភារកិច្ចសហប្រតិបត្តិការរុករក គាស់ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនវៀតណាម ក្នុងភូមិសាស្ត្រខេត្តស្វាយរៀងក្នុងដំណាក់កាលទី២១ (រដូវប្រាំង ២០២១-២០២២)។

លោកអភិបាលខេត្តថា កាលពីឆ្នាំ២០២០-២០២១ សកម្មភាពការងាររុករក គាស់ ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនវៀតណាមក្នុងភូមិសាស្ត្រខេត្តស្វាយរៀង មានការខកខានមួយដំណាក់កាល (ដំណាក់កាលទី២០) ដោយសារបញ្ហានៃជំងឺកូវីដ-១៩ ទោះជាយ៉ាងណាអាស្រ័យដោយស្ថានភាពធូរស្រាលនៃជំងឺកូវីដ-១៩ ក្រុមការងារសហការរបស់ខេត្តទាំងពីរ ក៏បានចាប់ផ្ដើមដំណើរការឡើងវិញ តាមរយៈការចុះកំណត់ហេតុរួមគ្នាកាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅ។

រដ្ឋាភិបាលកម្ពុជា និងវៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមពញរៀងមួយកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០០០ ស្ដីពីការប្រមូលផ្ដុំនិងការធ្វើមាតុភូមិនិវត្តន៍អដិ្ខធាតុរបស់កងទ័ពស្ម័គ្រចិត្តវៀតណាមដែលពលី ក្នុងសង្គ្រាមនៅកម្ពុជា។

ប្រតិបត្តិការរុករកអដ្ឋិធាតុរបស់កងទ័ពវៀតណាម ត្រូវបានធ្វើឡើងជារៀងរាល់រដូវប្រាំង។ គិតត្រឹមឆ្នាំ២០១៧ នៅសល់អដ្ឋិធាតុរបស់ទាហានវៀតណាមជិត ៤ពាន់នាក់ទៀតនៅកម្ពុជាមិនទាន់រកឃើញនៅឡើយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក