ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

មនុស្សស្នាក់នៅ កម្ពុជាជិត ១៤,៨លាននាក់បានទទួលចាក់វ៉ាក់សាំងគិតត្រឹមថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២

ភ្នំពេញ៖ មនុស្សសរុបចំនួន ១៤,៨៣៦,៨១៣នាក់ ដែលកំពុងស្នាក់នៅ ក្នុងប្រទេសកម្ពុជាបានទទួលការចាក់វ៉ាក់សាំងការពារវីរុសកូវីដ-១៩ ក្នុងនោះអ្នកបានចាក់វ៉ាក់សាំងលើកទី២ បានសរុបចំនួន ១៤,០៦៧,៩៣៧នាក់ អ្នកទទួលបានវ៉ាក់សាំងលើកទីបីចំនួន ៨,០០៧,៤៧៤នាក់ និងអ្នកទទួលបានវ៉ាក់សាំងលើកទីបួនចំនួន ១,១៩៦,៥៥៨នាក់។ នេះបើតាមរបាយការណ៍អ្នកដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទូទាំងប្រទេស (រួមទាំងក្រសួងការពារជាតិ) ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ដល់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ ដែលផ្តល់ដោយអនុគណៈកម្មការតាមដាននិងវាយតម្លៃនៃគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស។

បើតាមរបាយការណ៍ដែលផ្តល់ដោយ អនុគណៈកម្មការតាមដាននិងវាយតម្លៃ នៃគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ នៅ​ ថ្ងៃអង្គារ ទី០៥ ខែមេសា នេះលទ្ធផលនៃការចាក់វ៉ាក់សាំងធៀបនឹងគោលដៅ ១០លាននាក់ដែលមានអាយុ១៨ឆ្នាំឡើង សម្រេចបាន ចំនួនសរុបចំនួន១០២,៧០% ពលរដ្ឋមានអាយុ១២ឆ្នាំដល់ក្រោម១៨ឆ្នាំបាន ១០០,១៦% កុមារពី៦ឆ្នាំដល់ក្រោម១២ឆ្នាំសម្រេចបាន​​​​​​ ១០៧,៨០% និងកុមារ៥ឆ្នាំសម្រេចបាន​ ១២៤,០៨% និងកុមារអាយុ៣ឆ្នាំដល់ក្រោម៥ឆ្នាំបាន ៥១,៣៨%។

វ៉ាក់សាំងដែលបានប្រើប្រាស់សម្រាប់ការចាក់ជូនប្រជាជននោះរួមមាន៖ វ៉ាក់សាំងម៉ាកស៊ីណូហ្វាម បានចាក់លើកទី១ សរុបចំនួន ៣,៧២២,៤៤២ដូស ខណៈចាក់លើកទី២អស់ ៣,៥៦៩,៥៦៩ដូស ចាក់លើកទី៣អស់ ១៧០,៣២៦ដូស និងចាក់លើកទី៤អស់ ៥,៨០៦ដូស។ វ៉ាកសាំងម៉ាក AstraZeneca (Covishield) បានចាក់លើកទី១ សរុបចំនួន ១៦៥,៦០៨ដូស ខណៈចាក់លើកទី២អស់ ១៥៧,៧៣៦ដូស។ វ៉ាកសាំងម៉ាក AstraZeneca (Japan) បានចាក់លើកទី១ សរុបចំនួន ១៨៤,០៦១ដូស ខណៈចាក់លើកទី២អស់ ១៧៦,៧៨៦ដូស ចាក់លើកទី៣អស់ ៩៦៥,៣៥៦ដូស និងចាក់លើកទី៤អស់ ៦,៨៨១ដូស។ វ៉ាកសាំងម៉ាក AstraZeneca (UK) បានចាក់លើកទី១ សរុបចំនួន ៤៥២ដូស ខណៈចាក់លើកទី២អស់ ៨១ដូស និងលើកទី៣អស់ ៤១៤,៥០៧ដូស។ វ៉ាក់សាំងម៉ាកស៊ីណូវ៉ាក់បានចាក់លើកទី១ សរុបចំនួន ៥,១៤៤,១៦០ដូស ខណៈចាក់លើកទី២អស់ ៤,៩៦៧,៦៥៥ដូស​​​​ លើកទី៣អស់ ៣,២៣១,៤៧០ដូស និងចាក់លើកទី៤អស់ ២៣,៦០៣ដូស។ វ៉ាក់សាំងម៉ាក Janssen (Johnson&Johnson) បានចាក់ចំនួន ១,០៥៣,១៥១ដូស។ វ៉ាកសាំងម៉ាក AstraZeneca (KR) បានចាក់លើកទី៣ សរុបចំនួន ៣២០,៦៣៩ដូស និងចាក់លើកទី៤អស់ ១១៦ដូស។ វ៉ាកសាំងម៉ាក Moderna បានចាក់លើកទី៣ សរុបចំនួន ២១៥,៧១៣ដូស និងចាក់លើកទី៤អស់ ១៣៣,៩៥៨ដូស។ វ៉ាកសាំងម៉ាក AstraZeneca​ (Netherlands) បានចាក់លើកទី៣ ២៦៨,២៩៥ដូស និងចាក់លើកទី៤អស់ ១៥,៥៩៦ដូស។ វ៉ាកសាំងម៉ាក Pfizer បានចាក់លើកទី៣ ១៧,៤០៥ដូស និងចាក់លើកទី៤ សរុបចំនួន ៩៣៤,៩៦២ដូស។ វ៉ាកសាំងម៉ាក AstraZeneca​ (Poland) បានចាក់លើកទី៣ ២៤០,០៤៥ដូស និងចាក់លើកទី៤អស់ ៥៣,២៣៣ដូស។ វ៉ាកសាំងម៉ាក AstraZeneca​ (Hungary) បានចាក់លើកទី៣ ៧៩,៨៥៧ដូស និងចាក់លើកទី៤អស់ ២២,៤០៣ដូស៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក