វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

ទាហានថៃចាប់បញ្ជូនពលករខ្មែរជិត ៣០០នាក់បន្ថែមទៀតមកកាន់ស្រុកកំណើត

បាត់ដំបង៖ ពលករខ្មែរជិត ៣០០នាក់ត្រូវបានទាហានថៃចាប់បញ្ជូនប្រគល់ត្រឡប់មកស្រុកកំណើតវិញក្រោយរកឃើញថាពួកគេលួចឆ្លងដែនដោយគ្នានច្បាប់អនុញ្ញាត។ ពួកគេត្រូវបានបញ្ជូនមកកម្ពុជាវិញតាមច្រកព្រំដែនអូរអន្លក់ ក្នុងខេត្តបាត់ដំបង។

សមត្ថកិច្ចការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃបានឲ្យដឹងថា កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ កម្លាំងប៉ុស្តិ៍អូរអន្លក់សហការជាមួយកម្លាំងកងយោធពលខេមរភូមិន្ទ និងក្រុមគ្រូពេទ្យទៅទទួលពលករវិលត្រឡប់មកស្រុកវិញ ដែលភាគីថៃបានបញ្ជូនមកតាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង ដែលមានចំនួន ២៨២នាក់ ក្នុងនោះស្រី ១០៨នាក់ និងក្មេង ៥៨នាក់។

បន្ទាប់ពីសាកសួរកត់ឈ្មោះ និងធ្វើតេស្តរកជំងឺកូវីដ-១៩ បានរកឃើញស្ត្រីម្នាក់មានផ្ទុក និងត្រូវបានបញ្ជូនទៅព្យាបាលនៅមណ្ឌលត្រាវជូរស្រុកសំពៅលូន ដោយឡែកពលករចំនួន ១៦នាក់ ស្រី ៧នាក់ ក្មេង ១នាក់ ត្រូវបានក្រុមគ្រូពេទ្យបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលគីឡូ៩ ស្រុកសំពៅលូន ហើយចំពោះពលករដែលទទួលបានកាតចាក់វ៉ាក់សាំងដុសទី២ ចំនួន ២៦៥នាក់ ស្រី ១០០នាក់ និងក្មេង ៥៧នាក់ ត្រូវបានក្រុមគ្រូពេទ្យធ្វើការអប់រំណែនាំអំពីវិធានការការពារការឆ្លងជំងឺកូវី-១៩ រួចអនុញ្ញាតអោយត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក