ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ប្រធានាធិបតីអ៊ុយក្រែន ថាអស់ជម្រើសហើយ និងចង់ចរចាបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី

អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiy បាននិយាយនៅថ្ងៃអង្គារថា អ៊ុយក្រែនមិនមានជម្រើសក្រៅពីការចរចាជាមួយរុស្ស៊ីដើម្បីបញ្ចប់ការប្រយុទ្ធនោះទេ តែលោកមិនសង្ឃឹមថាលោក Vladimir Putin ជួបពិភាក្សាដោយផ្ទាល់ជាមួយលោកឡើយ។

លោក Zelenskiy បាននិយាយបន្ទាប់ពីបានចោទប្រកាន់កងទ័ពរុស្ស៊ីថាបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ក្នុងទីក្រុង Bucha ភាគខាងលិចនៃរដ្ឋធានីគៀវ ប្រទេសអ៊ុយក្រែន។

អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev បាននិយាយថា របាយការណ៍នៃការសម្លាប់ជនស៊ីវិលនៅ Bucha គឺជារបាយការណ៍ «ក្លែងក្លាយ» ក្នុងគោលបំណងបង្ខូចកេរ្តិ៍ឈ្មោះរុស្ស៊ី។ ទីក្រុងមូស្គូបាននិយាយថា ខ្លួននឹងបង្ហាញ «ភស្តុតាងជាក់ស្តែង» ដល់កិច្ចប្រជុំនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅថ្ងៃអង្គារ ដោយបង្ហាញថាកងកម្លាំងរបស់ខ្លួនមិនពាក់ព័ន្ធ។

លោក Zelenskiy បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយអ្នកកាសែតអ៊ុយក្រែន ដែលចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ជាតិថា «យើងទាំងអស់គ្នារួមទាំងខ្លួនខ្ញុំផងនឹងយល់ឃើញលទ្ធភាពនៃការចរចាមានបញ្ហាប្រឈមផ្ទៃក្នុង»។

លោកបាននិយាយថា ព្រឹត្តិការណ៍នៅទីក្រុង Bucha មិនអាចអត់ឱនបានទេ ប៉ុន្តែអ៊ុយក្រែន និងរុស្ស៊ីគួរតែទទួលយកជម្រើសក្នុងការ «បន្តការចរចា»។

ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី Interfax បានដកស្រង់សម្តីអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីដោយនិយាយថា ការពិភាក្សាកំពុងបន្តតាមរយៈអនឡាញ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក