ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រុស្ស៊ីព្រមានពិន័យក្រុមហ៊ុន វិគីភីឌា បើមិនលុបព័ត៌មានដែលប៉ះពាល់ដល់សាធារណជនទាក់ទងនឹងសង្គ្រាមជាមួយអ៊ុយក្រែន

រុស្ស៊ី៖ ភ្នាក់ងារទំនាក់ទំនងរុស្ស៊ី Roskomnadzor បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនចង់ឱ្យ Wikipedia ដកចេញនូវព័ត៌មានមិនត្រឹមត្រូវដែលប៉ះពាល់ដល់ផលប្រយោជន៍សាធារណៈអំពីស្ថានភាពនៅក្នុងប្រទេសអ៊ុយក្រែន។ ភ្នាក់ងារនេះបានចោទប្រកាន់ Wikipedia ពីបទបង្ហោះព័ត៌មានមិនពិតលើអ្វីដែលរុស្ស៊ីហៅថា «ប្រតិបត្តិការពិសេស» របស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន និងលើសកម្មភាពរបស់យោធារុស្ស៊ីផងដែរ។

ប្រភពដដែលបានបញ្ជាក់ថា យោងទៅតាមច្បាប់របស់រុស្ស៊ី អ្នកដែលមិនលុបព័ត៌មានខុសច្បាប់នៅពេលស្នើសុំឱ្យធ្វើដូច្នេះដោយ Roskomnadzor អាចត្រូវបានពិន័យជាប្រាក់រហូតដល់ ៤លានរូប្លិរុស្ស៊ីដែលស្មើរ៊នឹងប្រមាណ ៥ម៉ឺនដុល្លារ។

គួររំលឹកដែរថា រុស្ស៊ីបានបញ្ជូនទាហានរាប់ម៉ឺននាក់ចូលទៅក្នុងអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ ដែលបង្ករឱ្យមានការតស៊ូរបស់អ៊ុយក្រែនយ៉ាងជាខ្លាំងប្រឆាំងនឹងរុស្ស៊ី ខណៈទណ្ឌកម្មជាច្រើនត្រូវបានដាក់ទៅលើរុស្ស៊ីពីសំណាក់លោកខាងលិច៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក