លោក ម៉ាង ស៊ីណេត មុនថ្ងៃប្រកាសចូលកាន់តំណែង បានដឹកនាំមន្ត្រីរាជការ អញ្ជើញទៅបួងសួងលោកយាយម៉ៅ សុំសេចក្ដីសុខសប្បាយ.! | សម្តេចប្រធានព្រឹទ្ធសភា ហ៊ុន សែន ទទួលគណៈប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី | លោក អ៊ុ រាត្រី ដាក់ចេញនូវបទបញ្ជារយ៉ាងម៉ឺងម៉ាត់ទៅដល់រដ្ឋបាលក្រុង-ស្រុក ទប់ស្កាត់ការនាំចូល ផលិតផល ចែកចាយស្លឹក ក្រាក់ថំ សង្ស័យមានផ្ទុកសាធាតុញៀន | លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូន លោកបណ្ឌិត ព្រំម វីរៈ ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខេមអេដ (CamEd Business School) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ | ទស្សនាការផ្សាយផ្ទាល់:​ ពិធីប្រគល់សញ្ញាបត្រដល់គរុនិស្សិត គរុសិស្ស និងសម្ពោធអគាអន្តវេសិកដ្ឋានវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ |

អាមេរិកយល់ព្រមលក់យន្តហោះចម្បាំង F-16 កាន់តែច្រើនទៅសមាជិកណាតូ

អន្តរជាតិ៖ សហរដ្ឋអាមេរិកបានអនុញ្ញាតឱ្យលក់យន្តហោះចម្បាំងដ៏ធំមួយទៅប្រទេសប៊ុលហ្គារីដែលមានតម្លៃជាង ១,៦ពាន់លានដុល្លារ ដោយយល់ព្រមផ្ទេរយន្តហោះ F-16 ជាច្រើនទៅកាន់ប្រទេសអឺរ៉ុបខាងកើតក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើទំនើបកម្មយោធារបស់ខ្លួន។

ក្រសួងការបរទេសអាមេរិកបានអនុម័តកិច្ចព្រមព្រៀងនេះកាលពីថ្ងៃចន្ទ។ យោងតាមទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិអាមេរិក (DSCA) បន្ថែមពីលើយន្តហោះចម្បាំង F-16 ចំនួន ៨គ្រឿង វាក៏រួមបញ្ចូលទាំងកាំជ្រួច ឧបករណ៏ និងគ្រឿងបន្លាស់ជំនួស ដែលមានតម្លៃសរុប ១,៦៧ពាន់លានដុល្លារ។

ទីភ្នាក់ងារនេះបាននិយាយថា៖ «ការលក់ដែលបានស្នើឡើងនេះនឹងគាំទ្រដល់គោលនយោបាយការបរទេស និងគោលបំណងសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក ដោយជួយធ្វើឱ្យប្រសើរឡើងនូវផ្នែកសន្តិសុខនៃសម្ព័ន្ធមិត្តណាតូ ដែលជាកម្លាំងសម្រាប់ស្ថិរភាពនយោបាយ និងវឌ្ឍនភាពសេដ្ឋកិច្ចនៅអឺរ៉ុប ខណៈកងទ័ពអាកាសប៊ុលហ្គារី ដាក់ពង្រាយយន្តហោះចម្បាំងទំនើបៗជាប្រចាំនៅក្នុងតំបន់សមុទ្រខ្មៅ»។

ប្រសិនបើត្រូវបានអនុម័តដោយសមាជិកសភា អាមេរិកនឹងចាប់ផ្តើមការដឹកជញ្ជូនដល់ប្រទេសនេះរយៈពេល ៣ឆ្នាំ ចេញពីទីតាំងដែលផលិតដោយក្រុមហ៊ុន Lockheed Martin ដែលនេះជាយន្តហោះចម្បាំងពហុតួនាទីកំពូលមួយនៅក្នុងឃ្លាំងអាវុធរបស់សហរដ្ឋអាមេរិក ហើយបច្ចុប្បន្នវាត្រូវបានប្រតិបត្តិការដោយយោធាយ៉ាងហោចណាស់ ២៥ជុំវិញពិភពលោក។

សមាជិកនៃសម្ព័ន្ធភាពណាតូចាប់តាំងពីឆ្នាំ២០០៤ ប៊ុលហ្គារីបានជ្រើសរើសជំនួសកងនាវាចាស់របស់ខ្លួននៃយន្តហោះចម្បាំង MiG-29 សម័យសូវៀតក្នុងឆ្នាំ២០១៩ ដោយយល់ព្រមទិញយន្តហោះ F-16 មួយចំនួនក្នុងតម្លៃ ១,២៥ពាន់លានដុល្លារ ដែលជាការទិញអាវុធដ៏ធំបំផុតចាប់តាំងពីការរំលាយនៃសហភាពសូវៀត៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក