អន្តរជាតិ៖ អាល្លឺម៉ង់បានចូលកាន់កាប់សាខាក្នុងស្រុករបស់ក្រុមហ៊ុនថាមពលរបស់រដ្ឋរុស្ស៊ី Gazprom បើទោះបីជាទីក្រុងម៉ូស្គូមានការទទួចពីមុនថាទង្វើបែបនេះនឹងខុសច្បាប់ក៏ដោយ។
ក្រុមហ៊ុន Gazprom Germania ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុង Saint Petersburg ប្រតិបត្តិការកន្លែងផ្ទុកឧស្ម័នធម្មជាតិដ៏ធំបំផុតមួយចំនួនរបស់ប្រទេស។
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចអាល្លឺម៉ង់ លោក Robert Habeck បានប្រកាសពីការសម្រេចចិត្ត កាលពីថ្ងៃចន្ទ ដោយលើកហេតុផលថា ហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អាល្លឺម៉ង់មិនស្ថិតក្រោមការគ្រប់គ្រងដោយវិមានក្រឹមឡាំងឡើយ។
លោក Habeck បានប្រាប់អ្នកយកព័ត៌មានដោយបន្ថែមថាជំហាន «ភាពចាំបាច់ជាបន្ទាន់» ដើម្បីធានាបាននូវ «សុវត្ថិភាពនៃការផ្គត់ផ្គង់នៅក្នុងប្រទេសអាល្លឺម៉ង់»។
លោកថា សាខា Gazprom នឹងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ Federal Network Agency ដែលជានិយតករថាមពលដ៏សំខាន់របស់ប្រទេសអាឡឺម៉ង់ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា។ លោកមិនបានបញ្ជាក់លម្អិតអំពីអ្វីដែលនឹងកើតឡើងបន្ទាប់ពីកាលបរិច្ឆេទនោះទេ ដោយទុកឱ្យវាមិនច្បាស់ថាតើរដ្ឋាភិបាលគ្រោងនឹងដំណើរការយ៉ាងដូចម្តេច។
ជាមួយគ្នានេះដែរ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ទីក្រុងប៊ែកឡាំង «បំពានច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ» ដោយថាវាមិនអាចទទួលយកបាន៕