សុខភាព : នៅពេលរាងកាយលោកអ្នកខ្វះជាតិកាល់ស្យូម លោកអ្នកអាចដឹងតាមរយៈរាងកាយមានការចុករួយស្រពន់ជាពិសេសឈឺឆ្អឹងឆ្អែងដោយសារ កោសិកាផលិតឆ្អឹងមានភាពទន់ខ្សោយ ក្រៅពីនេះអ្នកអាចមានសញ្ញាដូចជាធ្មេញពុក សម្បូរកំបោរជាប់ធ្មេញច្រើន អញ្ចាញធ្មេញរលាកញឹកញាប់ សាច់ដុំចុកសៀតណែន។
សញ្ញាប្រាប់ឱ្យដឹងថារាងកាយខ្វះជាតិកាល់ស្យូម
ដើម្បីជួយទ្រទ្រង់ឱ្យឆ្អឹងមានភាពរឹងមាំល្អ លោកអ្នកគួរព្យាយាមផឹកទឹកដោះគោតាមវិធីដូចខាងក្រោម :
ផឹកទឹកដោះគោះឱ្យបានមួយថ្ងៃ ២កែវ
ថ្វីត្បិតតែទឹកដោះសម្បូរសារជាតិ កូឡេស្តេរ៉ូលច្រើនយ៉ាងមែន ប៉ុន្តែវាមិនអាចប្រៀបផ្ទឹមជាមួយសាច់ជ្រូកបីជាន់នោះទេ ជាក់ស្តែងគ្រាន់តែមួយចំនិតសាច់ជ្រូកបីជាន់ដែលមានទំងន់ ៤០ក្រាមមានសារជាតិកូឡេស្តេរ៉ូលច្រើនជាងទឹកដោះគោមួយកែវ ឬទឹកដោះគោដែលមានចំនុះ ២០០cc។ ដូចនេះលោកអ្នកគួរពិសាទឹកដោះគោឱ្យបានមួយថ្ងៃ ២កែវនឹងជួយឱ្យរាងកាយមាំមួន ជាពិសេសឆ្អឹងឆ្អែងនៃរាងកាយមានសុខភាពរឹងមាំល្អ ពីព្រោះនៅក្នុងទឹកដោះគោមានកាល់ស្យូម ប្រូតេអីន វីតាមីន C B1 និង B2 ។ លោកអ្នកត្រូវដឹងថា បើរាងកាយខ្វះជាតិកាល់ស្យូមនឹងធ្វើឱ្យឆ្អឹងពុកផុយយ៉ាងឆាប់រហ័ស។ ដូចនេះមានតែផឹកទឹកដោះគោ ដើម្បីឱ្យមានកាល់ស្យូមទ្រទ្រង់ឆ្អឹងឱ្យបានច្រើន។