សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានអង្គការ ICAPP នៅទីក្រុងសេអ៊ូល ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ | កម្ពុជា និងហ្វីលីពីនឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈឱ្យកាន់តែល្អប្រសើរ | សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារថ្ងៃត្រង់ការងារ ដែលរៀបចំដោយ ឯកឧត្តម Kim Jin-pyo អតីតប្រធានសភានៃសាធារណរដ្ឋកូរ៉េ | នាយករដ្ឋមន្ត្រីថាការអភិវឌ្ឍន៍ផែសមុទ្រនឹងធ្វើឲ្យកម្ពុជាអាចប្រកួតប្រជែងបាន | ផ្សាយបន្តផ្ទាល់៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញមាតុភូមិនិវត្តន៍បន្ទាប់ពីអញ្ជើញទៅចូលរួមវេទិកាចំណេះដឹងពិភពលោក(World Knowledge Forum)នៅសាធារណរដ្ឋកូរ៉េ ។ |

TOP NEWS: រដ្ឋបាលរាជធានីភ្នំពេញចេញសេចក្តីណែនាំសម្រួលការធ្វើដំណើររបស់អ្នកដែលត្រូវផ្តល់អាទិភាពក្នុងអំឡុងពេលអនុវត្តវិធានការបិទខ្ទប់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីណែនាំស្តីពីការសម្រួលការធ្វើដំណើររបស់អ្នកដែលត្រូវផ្តល់អាទិភាពក្នុងអំឡុងពេលអនុវត្តវិធានការបិទខ្ទប់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញដើម្បីធានាដល់ប្រក្រតីភាពនៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ស្របតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើដំណើរក្នុងភូមិសាស្ត្ររាជធានីភ្នំពេញក្នុងអំឡុងពេលបិទខ្ទប់ ដែលរដ្ឋបាលរាជធានីភ្នំពេញធ្វើការណែនាំដល់អ្នកដែលត្រូវផ្តល់អាទិភាពធ្វើដំណើរដូចតទៅ៖

១៖ រៀបចំបញ្ជីឈ្មោះបុគ្គលិក កម្មករ-កម្មការិនីនៃទីតាំងអាជីវកម្មរបស់ខ្លួន ដោយត្រូវកាត់បន្ថយនូវចំនួន មកនៅត្រឹមកម្រិតអប្បបរមាមិនឱ្យលើសពី ០២ភាគរយ នៃចំនួនបុគ្គលិក ឬកម្មករ-កម្មការិនីសរុប (ភ្ជាប់បញ្ជីឈ្មោះបុគ្គលិកនិងកម្មករសរុប) និងត្រូវភ្ជាប់មកជាមួយនូវឯកសារបញ្ជាក់ធានាអះអាងចំនួន ០២ភាគរយ នៃបុគ្គលិក កម្មករ-កម្មការិនី ពីម្ចាស់សហគ្រាស ឬម្ចាស់អាជីវកម្មដ្ឋាន។

២៖ ត្រូវស្នើសុំទៅអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានីភ្នំពេញ ឬនៅការិយាល័យច្រកចេញចូល តែមួយនៃរដ្ឋបាលខណ្ឌទាំង១៤ ពិសេស ក្នុងមូលដ្ឋានខណ្ឌដែលទីតាំងអាជីវកម្មរបស់ខ្លួនតាំងនៅ ដើម្បីចេញលិខិតបញ្ជាក់អំពីការធ្វើដំណើរចេញចូលក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ជូនដល់ម្ចាស់អាជីវកម្ម និងបុគ្គលិក កម្មករ-កម្មការិនី។

ក្នុងសេចក្តីជូនដំណឹងនេះ រដ្ឋបាលរាជធានីភ្នំពេញបានប្រកាសដែថា ខ្លួននឹងបង្កើតគ្រុប Telegram សម្រាប់ឱ្យអ្នកដែលត្រូវបានផ្តល់អាទិភាពស្នើសុំ តាម Online ដែលនឹងជូនដំណឹងតាមសារព័ត៌មាន និង Page របស់រដ្ឌបាលរាជធានីភ្នំពេញព្រម ទាំង Page របស់រដ្ឋបាលខណ្ឌទាំង១៤៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក