ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្អូនស្រីលោក គឹម ផ្ដាំទៅកូរ៉េខាងត្បូងឱ្យឈប់ «ដេកស្រមៃក្នុងការធ្វើសង្គ្រាមជាមួយប្រទេសដែលមានអាវុធនុយក្លេអ៊ែ»

ឧបទ្វីបកូរ៉េ៖ ប្អូនស្រីលោក គឹម ជុងអ៊ុន គឺលោកស្រី គឹម យូជុង បានលើកឡើងនៅថ្ងៃអង្គារនេះថា ប្រទេសកូរ៉េខាងជើងប្រឆាំងដាច់ខាតចំពោះការធ្វើសង្គ្រាម តែប្រសិនជាកូរ៉េខាងត្បូងហ៊ានវាយប្រហារមកកូរ៉េខាងជើងមុន ការឆ្លើយតបទៅវិញគឺមានតែ «នុយក្លេអ៊ែ» ប៉ុណ្ណោះ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានដកស្រង់សំដីរបស់លោកស្រី គឹម យូជុង ចុះផ្សាយថា៖ «វាគឺជា កំហុសដ៏ធំមួយ សម្រាប់រដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូងក្នុងការធ្វើសុន្ទរកថានាពេលថ្មីៗនេះដើម្បីពិភាក្សាអំពីការវាយប្រហារលើកូរ៉េខាងជើង»។

រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Suh Wook បាននិយាយកាលពីថ្ងៃសុក្រថា យោធារបស់ប្រទេសលោកមានកាំជ្រួចជាច្រើនប្រភេទដែលមានរយៈចម្ងាយ ភាពត្រឹមត្រូវ និងថាមពលជាមួយនឹង «មានសមត្ថភាពបាញ់បានយ៉ាងត្រឹមត្រូវ និងរហ័សដល់គោលដៅណាមួយនៅក្នុងប្រទេសកូរ៉េខាងជើង»។

កូរ៉េទាំងពីរបានបង្កើនការបង្ហាញពីកម្លាំងយោធា បន្ទាប់ពីកូរ៉េខាងជើងបានបាញ់សាកល្បងកាំជ្រួចដែលមានកម្លាំងខ្លាំងជាងមុនក្នុងឆ្នាំនេះ។ មន្ត្រីនៅទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោនក៏បារម្ភថាកូរ៉េខាងជើងអាចនឹងកំពុងរៀបចំបន្តការសាកល្បងអាវុធនុយក្លេអ៊ែរបន្ថែមទៀត បន្ទាប់ពីលើកទីមួយចាប់តាំងពីឆ្នាំ២០១៧។

ប្រធានាធិបតី គឹម ជុងអ៊ុន និងមន្ត្រីកូរ៉េខាងជើងម្នាក់ទៀតបានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃអាទិត្យ ដោយថ្កោលទោសការលើកឡើងរបស់របស់រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង ហើយព្រមានថាទីក្រុងព្យុងយ៉ាងនឹងបំផ្លាញគោលដៅសំខាន់ៗក្នុងទីក្រុងសេអ៊ូល ប្រសិនបើកូរ៉េខាងត្បូងចាត់វិធានការ «យោធាដ៏គ្រោះថ្នាក់» ដូចជាការវាយប្រហារទុកជាមុន។

អ្នកវិភាគនៃគម្រោង 38 North ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដែលឃ្លាំមើលកូរ៉េខាងជើង លោកស្រី Rachel Minyoung Lee បាននិយាយថា ការរិះគន់របស់លោក គីម ទំនងជាសំដៅទៅលើប្រធានាធិបតីជាប់ឆ្នោតកូរ៉េខាងត្បូង Yoon Suk-yeol ដែលបានអំពាវនាវឱ្យមានការការពារសាច់ដុំបន្ថែមទៀតប្រឆាំងនឹងការគំរាមកំហែងរបស់កូរ៉េខាងជើង។

លោកស្រីថា៖ «ការអត្ថាធិប្បាយ ការព្រមានទុកជាមុនរបស់លោក Yoon ដែលបានធ្វើកាលពីប៉ុន្មានខែមុន ហើយទីក្រុងព្យុងយ៉ាងកំពុងចាប់យកការកត់សម្គាល់របស់លោក Suh ដើម្បីធ្វើជាចំណុចមួយទៅកាន់រដ្ឋបាលថ្មីនៃប្រទេសកូរ៉េខាងត្បូងដែលនឹងចូលកាន់តំណែង។ រហូតមកដល់ពេលនេះ កូរ៉េខាងជើងបានបដិសេធមិនរិះគន់លោក Yoon ក្នុងកម្រិតអាជ្ញាធរណាមួយនោះទេ ប៉ុន្តែវាពិតជាហាក់ដូចជាកំពុងសង្កេតការនិងធ្វើការលើបញ្ហានេះ»។

លោកស្រីថា សេចក្តីថ្លែងការណ៍របស់ក្រុងព្យុងយ៉ាងបង្ហាញថា ពួកគេកំពុងរៀបចំឱ្យសាធារណៈជនកូរ៉េខាងជើងក្នុងការត្រៀមសម្រាប់ការផ្លាស់ប្តូរដែលអាចកើតមាននៅក្នុងទំនាក់ទំនងអន្តរកូរ៉េ នៅពេលដែលលោក Yoon ចូលកាន់តំណែងនៅក្នុងខែឧសភា។

គណៈប្រតិភូមកពីក្រុមរបស់លោក Yoon ស្ថិតនៅក្នុងទីក្រុងវ៉ាស៊ីនតោនក្នុងសប្តាហ៍នេះ ដើម្បីជួបជាមួយមន្ត្រីសហរដ្ឋអាមេរិក ដែលបានអះអាងជាថ្មីពីការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការការពារប្រទេសកូរ៉េខាងត្បូង នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសសហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារ។

នៅក្នុងសេចក្តីថ្លែងការណ៍រនៅថ្ងៃអង្គារនេះ លោកស្រី គីម បាននិយាយថា៖ «ទីក្រុងព្យុងយ៉ាងប្រឆាំងនឹងសង្រ្គាម ដែលនឹងធ្វើឱ្យឧបទ្វីបនេះខ្ទេចខ្ទាំ ហើយមិនចាត់ទុកកូរ៉េខាងត្បូងជាសត្រូវចម្បងរបស់ខ្លួននោះទេ។ […] ប៉ុន្តែប្រសិនបើកូរ៉េខាងត្បូងលើកហេតុផលណាមួយ ទោះបីជាបើកឬបិទភ្នែកដោយការវិនិច្ឆ័យខុសក៏ដោយ ការជ្រើសរើសសកម្មភាពយោធាដូចជា "ការវាយប្រហារទុកជាមុន" ដែលលើកឡើងដោយ (Suh Wook) ស្ថានភាពនឹងផ្លាស់ប្តូរ ហើយកូរ៉េខាងត្បូងនឹងក្លាយជាគោលដៅ»។

លោកស្រីបាននិយាយថា ប្រសិនបើយោធាកូរ៉េខាងត្បូងរំលោភលើទឹកដីកូរ៉េខាងជើ វានឹងប្រឈមមុខនឹង «គ្រោះមហន្តរាយដ៏គួរឱ្យភ័យខ្លាច» ហើយកងកម្លាំងប្រយុទ្ធនុយក្លេអ៊ែររបស់កូរ៉េខាងជើងទាំងអស់នឹងត្រូវបំពេញកាតព្វកិច្ចរបស់ខ្លួនដោយជៀសមិនរួច ដោយផ្ដាំទៅកូរ៉េខាងត្បូងឱ្យទម្លាក់ចោល «ការយល់សប្តិទាំងថ្ងៃ» ដែលចង់វាយប្រហារប្រទេសដែលមានអាវុធនុយក្លេអ៊ែទៅ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក