ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

បញ្ជីបេក្ខជននៃគណបក្សភ្លើងទៀនចំនួន ១១ ឃុំ-សង្កាត់ ត្រូវបាន គ.ជ.ប បដិសេធ

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចច្រានចោលបញ្ជីបេក្ខជននៃគណបក្សភ្លើងទៀន ដោយសារពុំមានគុណសម្បត្តិ និងលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនៅមណ្ឌលបោះឆ្នោតនៃឃុំ-សង្កាត់ពាក់ព័ន្ធឡើយ។

ការលុបចេញនោះមានបញ្ជីឈ្មោះ៥សង្កាត់របស់គណបក្សជាការ «បដិសេធបញ្ជីឈ្មោះបេក្ខជនដំបូង» និងឃុំ-សង្កាត់ ៦ទៀត គឺត្រូវបាន «បដិសេធការចុះបញ្ជីបេក្ខជន»។

អ្នកនាំពាក្យរបស់ គ.ជ.ប លោក ហង្ស ពុទ្ធា បានបញ្ជាក់ប្រាប់ EAC News ថា ពាក្យថាបដិសេដ «បញ្ជីបេក្ខជនរបស់គណបក្សនយោបាយ» នៅឃុំ-សង្កាត់ គឺមានន័យថាគណបក្សនោះមិនមានឱកាសក្នុងការប្រកួតប្រជែងនៅក្នុងឃុំសង្កាត់នោះទៀតទេ។ តែបើសិនជាលុបតែឈ្មោះបេក្ខជន មានន័យថាគណបក្សនយោបាយអាចចុះឈ្មោះទទួលបានការប្រកួតប្រជែងដដែល។

បើតាមសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ គ.ជ.ប បានឱ្យដឹងថាការបដិសេធនេះដោយសារខ្លួនបានរកឃើញថាគណបក្សភ្លើងទៀន មានការក្លែងបន្លំដាក់បេក្ខជនដែលពុំមានលក្ខខណ្ឌចេះអាន និងចេះសរសេរអក្សរខ្មែរទៅក្នុងបញ្ជីក្លែងបន្លំជីវប្រវត្តិសង្ខេប និងសេចក្តីប្រកាសយល់ព្រមឈរឈ្មោះរបស់បេក្ខជនដែលមិនបានបំពេញផ្ទាល់ដៃ និងក្លែងបន្លំស្នាមមេដៃ ឬហត្ថលេខានៅលើជីវប្រវត្តិសង្ខេប និងសេចក្តីប្រកាសដោយមានការផ្តិតមេដៃ ឬចុះហត្ថលេខាជំនួស និងខកខានមិនបានបំពេញលក្ខខណ្ឌគ្រប់គ្រាន់ស្របតាមច្បាប់បទបញ្ជ និងនីតិវិធី និងតាមពេលវេលាកំណត់ សម្រាប់ការចុះបញ្ជីបេក្ខជននៅគណៈកម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោត។

បើតាមសេចក្តីប្រកាសព័ត៌មានព័ត៌មានដដែលនេះបានឱ្យដឹងថាការលុបបញ្ជីឈ្មោះបេក្ខជនរបស់គណបក្សភ្លើងទៀនចំនួន ១១ឃុំសង្កាត់នេះដោយយោងតាមច្បាប់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ មាត្រា៣៥ មាត្រា៣៦ មាត្រា៣៧ មាត្រា៣៩ មាត្រា៤០ មាត្រា៤១ និងមាត្រា៤២។

EAC News មិនអាចទាក់ទងប្រធានស្តីទីនិងជាអ្នកនាំពាក្យគណបក្សភ្លើងទៀនលោក ថាច់ សេដ្ឋា ដើម្បីសុំប្រតិកម្មចំពោះការលុបបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់របស់គណបក្សលោក ទាំង១១ឃុំ-សង្កាត់នេះបាននោះទេ។

ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ នឹងចាប់ផ្ដើមនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ដើម្បីជ្រើសរើសសមាជិកក្រុមប្រឹក្សាថ្មីជំនួសក្រុមប្រឹក្សាឃុំសង្កាត់ចាស់ដែលផុតអាណត្តិ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានប្រកាសថាមានគណបក្សសរុបចំនួន ១៧ បានចុះឈ្មោះចូលរួមការបោះឆ្នោត៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក