ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

លោក ដូណាល់ត្រាំ ថាអ៊ុយក្រែននឹងគ្មានសោកនាដកម្មនោះទេបើលោកនៅជាប្រធានាធិបតីអាមេរិក

អាមេរិក៖ អតីតប្រធានាធិបតីអាមេរិក លោក Donald Trump បានធ្វើការជួបជុំអ្នកគាំទ្ររបស់លោកនៅរដ្ឋ Michigan កាលពីថ្ងៃសៅរ៍ (ថ្ងៃទី២ ខែមេសា) ដែលបាននិយាយថា «ការឈ្លានពានអ៊ុយក្រែននឹងមិនកើតឡើងទេប្រសិនបើខ្ញុំនៅក្នុងសេតវិមាន»។

លោក ត្រាំ បានប្រាប់អ្នកគាំទ្រគាត់ថាគាត់ស្គាល់ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីម្លៀ ពូទីន ច្បាស់ណាស់ហើយនោះជារឿងល្អ មិនមែនជារឿងអាក្រក់ទេ។

ការលើកឡើងរបស់លោក ដូណាល់ត្រាំ បានកើតឡើងនៅពេលដែលអ៊ុយក្រែនបាននិយាយកាលពីថ្ងៃសៅរ៍ថា កងកម្លាំងរបស់ខ្លួនបានដណ្តើមយកមកវិញនូវតំបន់ទាំងអស់នៅជុំវិញទីក្រុងគៀវ ដោយបានគ្រប់គ្រងទាំងស្រុងនៃតំបន់រដ្ឋធានីជាលើកដំបូងចាប់តាំងពីប្រទេសរុស្ស៊ីបានចាប់ផ្តើមការលុកលុយ។

មន្ត្រីអ៊ុយក្រែនបាននិយាយថា កងទ័ពអ៊ុយក្រែនបានដណ្តើមយកទីក្រុង និងភូមិជាង៣០ ជុំវិញទីក្រុងគៀវ ចាប់តាំងពីប្រទេសរុស្ស៊ីបានដកខ្លួនចេញពីតំបន់នោះក្នុងសប្តាហ៍នេះមក។

លោក ដូណាល់ត្រាំ បាននិយាយថា៖ «ការលុកលុយអ៊ុយក្រែននេះនឹងមិនកើតឡើងទេ ប្រសិនបើខ្ញុំនៅក្នុងសេតវិមាន សូម្បីតែឱកាសដែលកើតឡើងក៏គ្មាននោះដែរ។ ហើយខ្ញុំក៏ស្គាល់ពូទីនច្បាស់ដែរ ហើយពួកគេនិយាយថា អូ! គាត់ស្គាល់ពូទីន គាត់ស្គាល់ពូទីន នោះជារឿងល្អ មិនមែនជារឿងអាក្រក់ទេ»។ ពួកប្រជាធិបតេយ្យ (គណបក្សប្រជាធិបតេយ្យ) កំពុងព្យាយាមការពារព្រំដែននៃបរទេសឆ្ងាយៗ ដែលអ្នកមិនធ្លាប់បានដឹង។ ប៉ុន្តែខ្ញុំជឿថា អាមេរិកសមនឹងទទួលបានប្រធានាធិបតីដែលនឹងធានាព្រំដែនរបស់យើង ព្រំដែននៃប្រទេសរបស់យើង ដែលនឹងការពារពលរដ្ឋរបស់យើង អ្នកណានឹងការពារអធិបតេយ្យភាពរបស់យើង និងបញ្ឈប់ការឈ្លានពានដ៏ធំបំផុតរបស់ប្រទេសយើង គ្មាននរណាម្នាក់បានឃើញដូចវាទេ។ យើងកំពុងត្រូវបានឈ្លានពានហើយនោះជាពាក្យរបស់មនុស្សរាប់លាន និងរាប់លាននាក់»៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក