ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

តុលាការឥណ្ឌូនេស៊ីកាត់ទោសប្រហារជីវិតគ្រូបង្រៀនម្នាក់ពីបទរំលោភសិស្ស ១៣នាក់

ឥណ្ឌូណេស៊ី៖ តុលាការឥណ្ឌូណេស៊ីបានកាត់ទោសប្រហារជីវិតគ្រូបង្រៀនម្នាក់កាលពីថ្ងៃចន្ទ ក្រោយរកឃើញថាបានរំលោភក្មេងស្រី ១៣នាក់នៅសាលាឥស្លាម បន្ទាប់ពីព្រះរាជអាជ្ញាប្តឹងជំទាស់ទៅនឹងការកាត់ទោសដំបូងដែលដាក់គុកមួយជីវិត។

ករណីគ្រូបង្រៀន Herry Wirawan បានធ្វើឱ្យប្រទេសឥណ្ឌូនេស៊ីមានការភ្ញាក់ផ្អើល និងបានភ្លឺភ្នែកលើតម្រូវការការពារកុមារពីអំពើហិង្សាផ្លូវភេទនៅក្នុងសាលាបង្រៀនសាសនារបស់ប្រទេស។

បន្ទាប់ពីគាត់ត្រូវបានកាត់ទោសឱ្យជាប់គុកអស់មួយជីវិតដោយតុលាការនៅទីក្រុងបានដុង កាលពីខែកុម្ភៈ ព្រះរាជអាជ្ញាដែលបានអំពាវនាវឱ្យមានការកាត់ទោសប្រហារជីវិតបានប្តឹងឧទ្ធរណ៍។

ចៅក្រមបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃច័ន្ទដែលបានបង្ហោះនៅលើគេហទំព័ររបស់តុលាការជាន់ខ្ពស់ទីក្រុងបានដុងថា៖ «យើងសូមផ្តន្ទាទោសចុងចោទដោយទោសប្រហារជីវិត»។

Ira Mambo មេធាវីរបស់ Herry បានបដិសេធមិនធ្វើអត្ថាធិប្បាយថាតើនឹងមានបណ្តឹងឧទ្ធរណ៍ទេ ដោយថារលោករង់ចាំមើលសេចក្តីសម្រេចពេញលេញពីតុលាការសិន។

អ្នកនាំពាក្យការិយាល័យរដ្ឋអាជ្ញាមូលដ្ឋានក៏បាននិយាយថា ខ្លួននឹងរង់ចាំទទួលបានសេចក្តីសម្រេចចុងក្រោយមុននឹងធ្វើអត្ថាធិប្បាយ។

ចៅក្រមមួយរូបបាននិយាយកាលពីខែកុម្ភៈថា ចន្លោះឆ្នាំ២០១៦ និង២០២១ គ្រូបង្រៀន Herry បានរួមភេទជាមួយក្មេងស្រីទាំង ១៣នាក់ដែលមានអាយុចន្លោះពី ១២ទៅ ១៦ឆ្នាំ ហើយបានធ្វើអោយជនរងគ្រោះ ៨នាក់មានផ្ទៃពោះ។

មន្ត្រីឥណ្ឌូណេស៊ី រួមទាំងរដ្ឋមន្ត្រីការពារកុមាររបស់ប្រទេសនេះ ក៏បានគាំទ្រការអំពាវនាវឱ្យមានការកាត់ទោសប្រហារជីវិតផងដែរ ទោះបីជាគណៈកម្មាធិការសិទ្ធិមនុស្សរបស់ប្រទេសនេះ ដែលប្រឆាំងនឹងការកាត់ទោសប្រហារជីវិតបាននិយាយថាវាមិនសមរម្យក៏ដោយ។

ឥណ្ឌូណេស៊ី ជាប្រទេសដែលកាន់សាសនាឥស្លាមច្រើនជាងគេបំផុតលើពិភពលោក មានសាលាបង្រៀនអ៊ីស្លាមរាប់ម៉ឺន និងសាលាសាសនាផ្សេងទៀត ដែលតែងតែផ្តល់មធ្យោបាយតែមួយគត់សម្រាប់ក្មេងៗនៃគ្រួសារក្រីក្រដើម្បីទទួលបានការអប់រំ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក