វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ប្ដេជ្ញាបន្តជំរុញ ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត | ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់៖ រដ្ឋាភិបាលអាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា | ក្រុមហ៊ុន Lee Li Holdings Group បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា | ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត |

ក្រសួងសុខាភិបាលបន្ថែមកន្លែងចាក់វ៉ាក់សាំងនៅកន្លែងកំសាន្តនានាក្នុងឱកាសចូលឆ្នាំខ្មែរ

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានប្រកាសបន្ថែមកន្លែងចាក់វ៉ាក់សាំងបន្ថែមទៀតចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ នៅតាមទីតាំងកន្លែងកំសាន្តសំខាន់ៗ ដើម្បីបង្ករភាពងាយស្រួលជូនប្រជាពលរដ្ឋអាចទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក្នុងពេលដែលធ្វើដំណើរកម្សាន្ត។

បើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលបានឱ្យដឹងថា ក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរ រដ្ឋបាលរាជធានី-ខេត្តទាំង២៥ នឹងបន្ថែមទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមតំបន់កំសាន្តសំខាន់ៗ និងវត្តអារាម ដើម្បីសម្រួលឱ្យពលរដ្ឋទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញ បន្ថែមលើទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ដែលកំពុងបើកដំណើរការស្រាប់។

ក្រសួងបានបញ្ជាក់ដែរថា ចំពោះពលរដ្ឋទាំងអស់រួមទាំងអ្នកមិនទាន់បានចាក់វ៉ាក់សាំងដូសមូលដ្ឋាន (ដូសទី១ និងដូសទី២) ពលរដ្ឋដែលដល់វេនចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ និងទី៤ ដែលមានគម្លាតចាប់ពី៤ខែឡើង សុទ្ធតែអាចទៅទទួលការចាក់វ៉ាក់សាំងនៅតាមមន្ទីរពេទ្យជាតិ មន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព ដែលកំពុងបន្តបើកចាក់ជូនរៀងរាល់ថ្ងៃ ឬអាចទៅទទួលយកការចាក់វ៉ាក់សាំងនៅតាមតំបន់កំសាន្តសំខាន់ៗ ឬវត្តអារាមក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរ។

ក្រសួងសុខាភិបាលបានអំពាវនាវជាថ្មីឱ្យប្រជាពលរដ្ឋទៅទទួលយកការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋាន និងដូសជំរុញឱ្យបានគ្រប់គ្នានៅពេលដល់វេនចាក់ ដើម្បីបង្កើនភាពស៊ាំក្នុងសហគមន៍ សំដៅទប់ស្កាត់ការឆ្លងរីករាលដាល កាត់បន្ថយអត្រាឈឺធ្ងន់ និងអត្រាស្លាប់ដែលបង្ក ដោយជំងឺកូវីដ-១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសវីរុសបំប្លែងខ្លួនថ្មីប្រភេទអូមីក្រុង ដែលកំពុងបន្តចរាចរនៅក្នុងសហគមន៍នៅឡើយ ក៏ដូចជាវីរុសបំប្លែងខ្លួនថ្មីផ្សេងៗទៀត។

ជាមួយគ្នានេះដែរសម្រាប់ ស្ត្រីមានផ្ទៃពោះ ស្ត្រីកំពុងបំបៅកូនដោយទឹកដោះ អ្នកមានជំងឺប្រចាំកាយដែលមានការព្យាបាល និងអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ដែលមានគម្លាត៤ខែ បន្ទាប់ជាសះស្បើយ ទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានគ្រប់គ្នាទាំងដូសមូលដ្ឋាន និងដូសជំរុញនៅតាមទីតាំងដូចបានជម្រាបជូនខាងលើ។

គួររំលឹកដែរថា ការបន្ថែមទីតាំងចាក់វ៉ាក់សាំងរបស់ក្រសួងសុខាភិបាលនេះធ្វើឡើង បន្ទាប់ពីនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលបានថ្លែងក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវចំនួន៣៨ខ្សែ និងហេដ្ឋារចនាសម្ព័ន្ធរូបវន្តមួយចំនួនក្នុងក្រុងសៀមរាប ដើម្បីសម្រួលដល់ពលរដ្ឋដែលធ្វើដំណើរកម្សាន្តអាចទទួលបានទាំងការកម្សាន្តនិងវ៉ាក់សាំងការពារក្នុងពេលជាមួយគ្នា៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក