ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋបាលរាជធានីភ្នំពេញពុំអនុញ្ញាតឱ្យលេងបាញ់ទឹក ជះទឹក ឬបាតម្ស៉ៅនាឱកាសចូលឆ្នាំថ្មីខាងមុខ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានជូនដំណឹងដល់ប្រជាពលរដ្ឋដែលរស់នៅរាជធានីភ្នំពេញទាំងអស់ថាក្នុងអំឡុងពេលចូលឆ្នាំប្រពៃណីជាតិខ្មែរចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៦ ខែមេសា ខាងមុខ រដ្ឋបាលរាជធានីភ្នំពេញពុំអនុញ្ញាតឱ្យមានការលេងបាញ់ទឹក ជះទឹក គប់ស្បោងទឹក លាបធ្យូង ប៉ាតម្សៅ ទះគក់ដោយដៃ ឬវាយដោយរំពាត់ដល់អ្នកធ្វើដំណើរ ឬជិះម៉ូតូបង្ហោះដេញគ្នាតាមផ្លូវ ព្រមទាំងការលេងល្បែងស៊ីសង អុជផាវ និងគ្រឿងផ្ទុះគ្រប់ប្រភេទ ដើម្បីរក្សានូវភាពថ្លៃថ្នូរ។

ក្នុងសេចក្ដីជូនដំណឹងចុះថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ រដ្ឋបាលរាជធានីភ្នំពេញបានអំពាវនាវឱ្យប្រជាពលរដ្ឋដែលរស់នៅរាជធានីភ្នំពេញ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ និងមិនត្រូវបើកបរក្នុងស្ថានភាពស្រវឹង ចូលរួមទប់ស្កាត់គ្រោះអគ្គិភ័យដោយប្រុងប្រយ័ត្ននិងម្ចាស់ការលើភ្លៀងទៀន ធូប ភ្លើងចង្ក្រាន អគ្គិសនី ត្រូវចូលរួមលេងល្បែងប្រជាប្រិយគ្រប់ប្រភេទនិងជៀសវៀងការលេងបាញ់ទឹក និងអ្វីដែលបានហាមឃាត់ខាងលើ។

ក្នុងពេលជាមួយគ្នានេះរដ្ឋបាលរាជធានីភ្នំពេញក៏ជំរុញដល់ពលរដ្ឋក្នុងការយកចិត្តទុកដាក់លើការថែរក្សាសុខភាព អនាម័យ និងត្រូវអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការបង្ការការឆ្លងរាលដាលនៃជំងឹកូវីដ-១៩ផងដែរ។

រដ្ឋបាលរាជធានីភ្នំពេញក៏បញ្ជាដល់អាជ្ញាធរមូលដ្ឋានឱ្យផ្សព្វផ្សាយ និងចាត់វិធានការផ្លូវច្បាប់លើអំពើពុំគប្បីដែលបានហាមប្រាម ដោយថាដើម្បីការពារសេចក្ដីថ្លៃថ្នូររបស់ជាតិ ក៏ដូចជាថែរក្សា សុខសុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈក្នុងរាជធានីភ្នំពេញឱ្យមានប្រសិទ្ធិភាព៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក