ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អគ្គបញ្ជាការទ័ពរម្លឹកកងទ័ពឱ្យមានស្មារតីចង់ចាំនិងយល់ពាក្យ «សន្ដិភាព»

បន្ទាយមានជ័យ៖ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានរម្លឹកពីតម្លៃនៃសន្ដិភាពដែលមកនូវការអភិវឌ្ឍន៍ និងរីកចម្រើននៅកម្ពុជា និងប្រាប់ឱ្យកងទ័ពត្រូវមានស្មារតីចង់ចាំនិងយល់ពាក្យនេះឱ្យបានច្បាស់ដើម្បីចេះថែរក្សានិងការពារកុំឱ្យបាត់បង់។

លោកបានលើកឡើងដូច្នេះក្នុងពេល ចុះសួរសុខទុក្ខកងទ័ព ទិសទី១ យោធភូមិភាគទី៥ ដែលធ្វើឡើងនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២ ដោយថានយោបាយឈ្នះ-ឈ្នះ ដែលដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន គឺជា «មរតកមហាសាល នាំមកនូវសន្តិភាព និងការអភិវឌ្ឍ»។

នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការទ័ព បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលជាច្រើនដែលនាយទាហាន នាយទាហានរង និងពលទាហាន ទិសទី១ យោធភូមិភាគទី៥ សម្រេចបាន ទាំងក្នុងការបំពេញភារកិច្ចការពារបូរណភាពទឹកដី ការពារសុខសន្តិភាព ស្ថិរភាព និងការកសាងអង្គភាព ពិសេសយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ការងារទប់ស្កាត់ជំងឺកូវីដ-១៩ ទទួលបានលទ្ធផលខ្ពស់ ។

លោកបានផ្តាំផ្ញើដល់នាយត្រូវចងចាំ និងយល់ពាក្យថា «អរគុណសន្តិភាព! អរគុណនយោបាយ ឈ្នះ ឈ្នះ ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៏ឯក និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ!» ដោយថា សន្តិភាព មានតម្លៃមិនសាបសូន្យ មិនថាថ្ងៃនេះ ឬថ្ងៃក្រោយនោះឡើយ។ ដូច្នេះត្រូវការពារឲ្យបាន ទោះក្នុងតម្លៃណាក៏ដោយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក