ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ស្លាប់ ១២នាក់នៅក្នុងពន្ធនាគារអេក្វាឌ័រ ដោយសារអំពើហិង្សា

អន្តរជាតិ៖ រដ្ឋាភិបាលអេក្វាឌ័របានឱ្យដឹងកាលពីថ្ងៃអាទិត្យ ថាយ៉ាងហោចណាស់អ្នកទោសយ៉ាង ១២នាក់បានស្លាប់ និង១០នាក់ផ្សេងទៀតបានរងរបួស ក្រុមក្មេងទំនើងប៉ះទង្គិចគ្នានៅពន្ធនាគារក្នុងប្រទេសអេក្វាឌ័រ។

អំពើហឹង្សានៅក្នុងពន្ធនាគារអេក្វាឌ័រ ដែលរដ្ឋាភិបាលនិយាយថា ពាក់ព័ន្ធនឹងជម្លោះក្រុមក្មេងទំនើងជុំវិញការជួញដូរគ្រឿងញៀន បានសម្លាប់មនុស្ស ៣១៦នាក់ហើយកាលពីឆ្នាំមុន។

សាច់ញាតិរបស់អ្នកទោសជាច្រើននាក់បានចាំនៅក្រៅពន្ធនាគារអស់រយៈពេលជាច្រើនម៉ោងដោយរង់ចាំព័ត៌មានពីអាជ្ញាធរ។

រដ្ឋាភិបាលបាននិយាយថាមិនមានរបាយការណ៍អំពីអ្នកទោសដែលរត់គេចខ្លួនពេលមានជម្លោះនេះនោះទេ។

រដ្ឋមន្ត្រីមហាផ្ទៃអេក្វាឌ័រ Patricio Carrillo បាននិយាយថាករណីនេះមិនទាន់ត្រូវបានគ្រប់គ្រងនៅឡើយជាអកុសលពន្ធនាគារគឺរងការគំរាមកំហែងជាយូរមកហើយ។

«យើងបានរង់ចាំជាង២០ម៉ោងសម្រាប់អាជ្ញាធរដើម្បីគ្រប់គ្រងស្ថានភាពដែលមានការវាយតបគ្នានោះ»៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក