ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ភ្ញៀវទេសចរក្នុងស្រុកកើនឡើងវិញបន្ទាប់ពីតម្លៃប្រេងសាំងធ្លាក់ចុះ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរ បានឲ្យដឹងថាចរន្តភ្ញៀវទេសចរក្នុងចុងសប្តាហ៍ទី១ នៃខែមេសាមានសន្ទុះកើនឡើងវិញបន្តិច បន្ទាប់ពីមានការថមថយអស់ជាង២សប្តាហ៍ចុងក្រោយ ដែលបណ្ដាលមកពីការជះឥទ្ធិពលនៃការកើនឡើងតំលៃប្រេងសាំង។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានឲ្យដឹងនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២នេះថា នៅចុងសប្ដាហ៍ទី១ ខែមេសា កម្ពុជាទទួលបានភ្ញៀវទេសចរចំនួន ២១២ ៨៣៦នាក់ ក្នុងនោះភ្ញៀវជាតិ ១៩៩ ១១៣នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ១៣ ៧២៣នាក់។

គោលដៅទេសចរណ៍សំខាន់ៗ រួមមាន ខេត្តព្រះសីហនុ ៣១ ៧២៣នាក់ រាជធានីភ្នំពេញ ២៧ ៨៥០នាក់ ខេត្តកំពត ២៥ ៥៦៤នាក់ ខេត្តបាត់ដំបង ២៣ ២១៧នាក់ ខេត្តសៀមរាប ២១ ៦១៥នាក់ ខេត្តកែប ១៦ ៣៨២ នាក់ និងខេត្តពោធិ៍សាត់ ១២ ៩៦៨នាក់។

លោកបន្តថា តួលេខខាងលើមានការកើនឡើងប្រមាណ ៣,១% ធៀបនឹងចុងសប្តាហ៍កន្លងមក។ ជាពិសេសនៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ មានប្រជាពលរដ្ឋដែលជាប់ខ្សែស្រឡាយចិន បានចេញធ្វើដំណើរទៅស្រុកកំណើត ដើម្បីធ្វើពិធីសែនឆេងម៉េងផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក