ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ជប៉ុនផ្តល់វ៉ាក់សាំងកូវីដ-១៩ ជាង ១,២លានដូសឱ្យទៅតៃវ៉ាន់

ជប៉ុន៖ រដ្ឋមន្រ្តីការបរទេសជប៉ុន លោក Toshimitsu Motegi បាននិយាយនៅថ្ងៃសុក្រនេះថា ប្រទេសជប៉ុន​ នឹងធ្វើការផ្តល់នូវជំនួយវ៉ាក់សាំង COVID-19 ប្រភេទ អាស្រ្តាហ្សេណេកា (AstraZeneca) ចំនួន ១,២លានដូសឱ្យទៅកោះតៃវ៉ាន់ ខណៈរដ្ឋមន្រ្តីការបរទេសរូបនេះក៏បានបញ្ជាក់ដែរថា ជប៉ុនកំពុងបន្តនូវកិច្ចការផ្តល់វ៉ាក់សាំងជាបន្តបន្ទាប់ឱ្យទៅបណ្តាប្រទេសដែលកំពុងមានតម្រូវការប្រើប្រាស់ ក្នុងគោលបំណងប្រយុទ្ធនឹងកូវីដ-១៩។

កោះតៃវ៉ាន់កំពុងប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលជំងឺកូវីដ-19 នៅក្នុងសហគមន៍ ខណៈអត្រាអ្ន​កចាក់វ៉ាក់សាំងមានត្រឹមតែ ៣ភាគរយប៉ុណ្ណោះនៃចំនួនប្រជាជនសរុបជិត ២៤លាននាក់។ ជប៉ុនបានសន្យាក្នុងការផ្តល់នូវវ៉ាក់សាំងសម្រាប់គ្រប់គ្រាន់ដើម្បីចាក់ជូនប្រជាជនតៃវ៉ាន់គ្រប់រូប ខណៈវ៉ាក់សាំងដែលត្រូវបានផ្តល់ជូនមានដូចជា Pfizer, Moderna និង AstraZeneca។ រដ្ឋមន្រ្តីការបរទេសតៃវ៉ាន់បានលើកឡើងថា ចំណងមិត្តភាពរវាងជប៉ុន និងតៃវ៉ាន់ មានភាពជិតស្និទ្ធ រឹងមាំ និងស៊ីជម្រៅ ហើយភាគីទាំងសងខាងតែងតែផ្តល់នូវជំនួយសង្គ្រោះ និងការគាំទ្រទៅវិញទៅមក នៅក្នុងគ្រាដែលប្រទេសណាមួយជួបបញ្ហាអាសន្ន។

ប្រទេសជប៉ុនបានអនុម័តឱ្យប្រើប្រាស់នូវវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca កាលពីខែមុន ព្រមទាំងបានចុះកិច្ចសន្យាទិញវ៉ាក់សាំងចំនួន ១២០ លានដូសរួចរាល់។ ប៉ុន្តែយ៉ាងណាមិញ ជប៉ុនមិនមានផែនការបន្ទាន់ក្នុងការប្រើប្រាស់វ៉ាក់សាំងនេះនៅឡើយទេ ស្របពេលមានការលើកឡើង និងព្រួយបារម្ភជុំវិញបញ្ហាសុខភាព និងផលប៉ះនៃបញ្ហាកំណកក្នុងសរសៃឈាមជាដើម៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក