ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងបរិស្ថានសហការជាមួយធនាគារពិភពលោកលើគម្រោងស្ដាររុក្ខជាតិក្រវាញឡើងវិញ

ភ្នំពេញ៖ ក្រសួងបរិស្ថាន ក្រោមការគាំទ្រពីធានាគារពិភពលោក បានរៀបចំចងក្រងរចនាសម្ព័ន្ធក្រុមប្រមូលផលក្រវាញ និងផ្តល់វគ្គបណ្តុះបណ្តាលស្តីពីការដាំដុះរុក្ខជាតិក្រវាញក្នុងប្រព័ន្ធកសិរុក្ខកម្ម និងការដាំស្តារក្រវាញក្នុងព្រៃធម្មជាតិនៅសហគមន៍តំបន់ការពារធម្មជាតិអូរជាំក្នុងខេត្តបាត់ដំបង និង សហគមន៍ភូមិទំព័រក្នុងខេត្តពោធិ៍សាត់។

អនុប្រធានការិយាល័យ និងជាមន្ត្រីបច្ចេកទេសផ្នែកជីវភាពសហគមន៍លោក ផេង ប៊ុនថា បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីគាំទ្រដល់សហគមន៍ក្នុងសកម្មភាពដាំស្តារក្រវាញដែលអាចបង្កើនប្រាក់ចំណូលដល់សហគមន៍តាមរយៈការបង្កើនចំណេះដឹងដល់ប្រជាសហគមន៍អំពីបច្ចេកទេសដាំរុក្ខជាតិក្រវាញជាលក្ខណៈគ្រួសារដែលមានទាំងគុណភាពនិងអាចផ្គត់ផ្គង់តាមតម្រូវការទីផ្សារផងដែរ។

សមាជិកសហគមន៍តំបន់ការពារធម្មជាតិអូរជាំលោក អ៊ឹម ប៊ុនរឿន បានបង្ហាញពីការចូលជួយជ្រោមជ្រែងគម្រោងក្នុងការពង្រឹងសមត្ថភាពប្រជាសហគមន៍មានទាំងបច្ចេកទេសសម្ភារ និងពូជក្រវាញផងដែរ។ លោកបន្តថា ការអនុវត្តផែនការសកម្មភាពដាំស្តារក្រវាញនេះគឺពិតជាមានសារៈសំខាន់ណាស់ដោយមួយផ្នែកគឺកាត់បន្ថយហានិភ័យពីការបាត់បង់ពូជក្រវាញហើយមួយផ្នែកទៀតគឺប្រជាសហគមន៍មិនចំណាយពេលច្រើនដើម្បីទៅស្វែងរកក្រវាញនៅលើភ្នំឆ្ងាយៗ។

ក្រុមការងារនៃគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា បានរៀបចំកម្មវិធីនៅសហគមន៍តំបន់ការពារធម្មជាតិអូរជាំមានទីតាំងស្ថិតនៅភូមិអូរជាំលើ ឃុំកំពង់ល្ពៅ ស្រុកសំឡូខេត្តបាត់ដំបង់កាលថ្ងៃទី២៩ ខែមីនា និងនៅសហគមន៍ភូមិទំព័រក្នុងខេត្តពោធិ៍សាត់វិញ កាលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ ដោយមានការចូលរួមពីសមាជិកសហគមន៍ មន្ត្រីឧទ្យានុរក្ស មន្ត្រីមកពីមន្ទីរបរិស្ថានខេត្ត និងក្រុមប្រឹក្សាបចេ្ចកទេសរបស់កម្មវីធី។

គួរបញ្ជាក់ថា គម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជាបានជួយទៅដល់សហគមន៍តំបន់ការពារធម្មជាតិអូរជាំក្នុងខេត្តបាត់ដំបង និងសហគមន៍ទំព័រក្នុងខេត្តពោធិ៍សាត់តាមរយៈផ្តល់ការគាំទ្រទាំងបច្ចេកទេសពីការដាំដុះក្រវាញ ការស្វែងរកទីផ្សារ និងមានទាំងសម្ភារ និងការផ្តល់ពូជក្រវាញសម្រាប់ដាំដុះផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក