ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

ក្រុមប្រឹក្សាសកម្មភាពជនពិការបើកសិក្ខាសាលាពង្រឹងស្មារតីក្រុមមន្ត្រី

ភ្នំពេញ៖ ក្រុមប្រឹក្សាសកម្មភាពជនពិការ (ក.ស.ជ.) បានបើកសិក្ខាសាលារយៈពេល ២ថ្ងៃ ដើម្បីបង្កើនប្រសិទ្ឋិភាពការ អនុវត្តផែនការយុទ្ឋសាស្ត្រជាតិស្តីពីពិការភាព ២០១៩-២០២៣ ឱ្យមានសន្ទុះទៅមុខនិងសម្រេចលទ្ឋផលឲ្យបានល្អប្រសើរ។

សិក្ខាសាលាពង្រឹងស្មារតីមន្ត្រីនេះធ្វើចាប់ពីថ្ងៃទី៤ និងទី៥ ខែមេសា ឆ្នាំ២០២២ នៅសណ្ឋាគារកាំបូឌីយ៉ាណា ភ្នំពេញ ក្រោមការដឹកនាំដោយរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា។

ការរៀបចំកិច្ចប្រជុំនាពេលនេះ គឺបន្ទាប់ពីមានការណែនាំពីសំណាក់ លោក ឯម ច័ន្ទមករា នៅក្នុងកិច្ចប្រជុំផ្ទៃក្នុង ដែលបានធ្វើ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ នៅក្រសួងសង្គមកិច្ច អតីតយុទ្ឋជន និងយុវនិតិសម្បទា តម្រូវឱ្យទីប្រឹក្សាយុទ្ឋសាស្ត្រនិងបរិយាបន្នពិការភាព លោក ស្រី វណ្ណថុន ជួយរៀបចំសិក្ខាសាលារយៈពេល ២ថ្ងៃ ដើម្បីពង្រឹងស្មារតីធ្វើការជាក្រុម (teamwork) របស់ក្រុមការងារផង និងដើម្បីបង្កើនប្រសិទ្ឋិភាពការ អនុវត្តផែនការ យុទ្ឋសាស្ត្រជាតិស្តីពីពិការភាព ២០១៩-២០២៣ ដើម្បីឲ្យមានសន្ទុះទៅមុខនិងសម្រេចលទ្ឋផលឲ្យបានល្អប្រសើរ។

ការរៀបចំសិក្ខាសាលារយៈពេល ២ថ្ងៃនេះ ត្រូវបានរៀបចំដោយគិតគូរយ៉ាងប្រុង ប្រយ័ត្នអំពីវិធីសាស្ត្រ ដែលទីប្រឹក្សាធ្លាប់មានបទពិសោធន៍ក្រាស់ក្រែលក្នុងការងារធនធានមនុស្ស និងបណ្តុះភាពដឹកនាំអស់រយៈពេលជាង ២០ឆ្នាំកន្លងមក។ វិធីសាស្ត្របានគិតគូរ ដើម្បីធានាមិនឲ្យមានការប៉ះពាល់ដល់ កិត្តិយស សេចក្តីថ្លៃថ្នូរបស់បុគ្គលគ្រប់រូប និងទាញយកការចូលរួមដ៏ពេញលេញ។

កម្ពុជាក៏ដូចនៅប្រទេសនានាលើពិភពលោក អង្គភាពរដ្ឋ និងឯកជន ទាំងអស់សុទ្ឋតែមានតួនាទីនិងភារកិច្ចធ្វើបរិយាបន្នពិការភាពទៅក្នុងវិស័យរបស់ខ្លួន។

អង្គភាពនិងស្ថាប័នទាំងអស់នោះ រួមចំណែក អនុវត្តសម្រេចផែនការយុទ្ឋសាស្ត្រជាតិស្តីពីពិការភាព (បច្ចុប្បន្នជាផែនការសម្រាប់រយៈពេល៥ឆ្នាំ គិតពីឆ្នាំ២០១៩ ដល់២០២៣) ក្នុងគោលដៅអនុវត្តប្រកបដោយប្រសិទ្ឋភាព គោលនយោបាយ ច្បាប់ជាតិ និងអន្តរជាតិស្តីពីសិទ្ឋិរបស់ជនមានពិការភាព។

ក្រុមប្រឹក្សាសកម្មភាពជនពិការ (ក.ស.ជ.) ត្រូវបានបង្កើតក្នុងគោលបំណងសម្របសម្រួលនិងផ្តល់ ប្រឹក្សាយោបល់អំពីពិការភាពដល់បណ្តាអង្គភាព ស្ថាប័នអនុវត្តទាំងអស់ ដើម្បីរួមសហការគ្នាឆ្លើយតបបញ្ហាពិការភាព តាម ជំនាញរបស់ខ្លួន ក្នុងវិធីបរិយាបន្នដ៏ត្រឹមត្រូវ ដែលធានាបាននូវការចូលរួមពេញលេញ និងមានការគោរពសិទ្ឋិ មនុស្ស។

ក.ស.ជ. មាននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន ជាប្រធានកិត្តិយស និងមានរដ្ឋមន្ត្រីនៃក្រសួងសង្គមកិច្ច អតីតយុទ្ឋជន និងយុវនិតិសម្បទា (បច្ចុប្បន្ន គឺលោករដ្ឋមន្ត្រី វង សូត) ជាប្រធាន រួមជាមួយសមាជិក ដែលជាឧត្តមមន្ត្រីតំណាងគ្រប់វិស័យ។

អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ (អ.ក.ស.ជ.) ត្រូវបានបង្កើតឡើង ដើម្បីប្រតិបត្តិកិច្ចការប្រចាំថ្ងៃ ធ្វើសកម្មភាពជាក់ស្តែងសម្របសម្រួលនិងផ្តល់ប្រឹក្សាយោបល់អំពីពិការភាព ដល់បណ្តាអង្គភាព ស្ថាប័នអនុវត្តទាំងអស់ ដូចបានកំណត់ក្នុងអនុក្រិត្យលេខ ២១៦ អនក្រ.បក ស្តីពីការរៀបចំនិងប្រព្រឹត្តទៅនៃក្រុមប្រឹក្សាសកម្មភាពជនពិការ។

អ.ក.ស.ជ. ដឹកនាំដោយ លោក ឯម ច័ន្ទមករា អគ្គលេខាធិការ និងជារដ្ឋលេខាធិការរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ឋជន  និងយុវនិតិសម្បទា ដោយមានអគ្គលេខាធិការរង ចំនួន ៥រូប ទទួលបន្ទុកគ្រប់គ្រងបច្ចេកទេសមាន៖ (១) ផ្នែករដ្ឋបាលនិងហិរញ្ញវត្ថុ (២) ផ្នែកសិទ្ឋិជនពិការ (៣) ផ្នែកស្តារលទ្ឋភាពពលកម្មនិងសុខមាលភាពជនពិការ (៤) ផ្នែកសមាហរណកម្មជនពិការ និង (៥) ផ្នែកអភិវឌ្ឍសេវាពិការភាព។

ចាប់តាំងពីឆ្នាំ២០១៩ ពេលផែនការយុទ្ឋសាស្ត្រ ជាតិស្តីពីពិការភាព ២០១៩-២០២៣ ទើបនឹងចាប់ផ្តើមអង្គភាពទទួលរងការវាយលុកពីសំណាក់មេរោគកូវីដ-១៩ ធ្វើឲ្យសកម្មភាពរបស់ផ្នែកទាំង៥ បានទទួលរងនូវឥទ្ឋិពលអវិជ្ជមានមួយចំនួន។

ប៉ុន្តែទោះជាយ៉ាងនេះក្តី លទ្ឋផលសម្រេចបានក្នុងឆ្នាំ២០២១ របស់ អ.ក.ស.ជ. គឺជាមោទនភាព និងជាមេរៀនដែល បង្ហាញអំពីសារៈសំខាន់នៃការពង្រឹងស្មារតីនិងការធ្វើការជាក្រុម (teamwork) សំដៅបង្កើនឲ្យកាន់តែខ្លាំងនូវការសហការ ជួយបំពេញឲ្យគ្នាទៅវិញទៅមករបស់ផ្នែកទាំង៥៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក