ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

នាយករដ្ឋមន្ត្រីរម្លឹកពីការលំបាកដើម្បីស្វែងរកសន្ដិភាព កម្ពុជានិងប្ដេជ្ញាបន្តការពារបន្តទៀត

សៀមរាប៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា នៅឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះៗយើងបានធ្វើឱ្យប្រទេសជាតិមានឯកភាពទឹកដីជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត ខណៈតាំងពីឆ្នាំ១៩៧០ កម្ពុជាតែងមានតំបន់ត្រួតត្រាដោយក្រុមប្រដាប់អាវុធច្រើនជាង ២ក្រុម។

ថ្លែងក្នុងពេលសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលផ្លូវ៣៨ខ្សែនៅខេត្តសៀមរាប នៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានរាប់ពីដំណើរស្វែងរកសន្តិភាព ដែលបានទុកពេលឱ្យសម្តេចនាំមកនូវបេសកកម្មជាប្រវត្តិសាស្រ្តនាំមកនូវការឯកភាពទឹកដី ឯកភាពទឹកដីជាលើកដំបូងក្នុងប្រវត្តិសាស្រ្តរបស់កម្ពុជាតាមរយៈនយោបាយឈ្នះៗ ហើយក៏ផ្តល់ឱកាសឱ្យសម្តេចដឹកនាំទឹកដីនៃព្រះរាជាណាចក្រកម្ពុជា អភិវឌ្ឍឈានឡើងពីដំណាក់កាលមួយ មកកាន់ដំណាក់កាលមួយ ដែលមកពេលនេះជីវភាពរបស់ប្រជាពលរដ្ឋត្រូវបានធានា។

សម្តេចបានរៀបរាប់ថា មុនឆ្នាំ១៩៧០ កម្ពុជាមានកម្លាំងប្រដាប់អាវុធ ៤ក្រុមផ្សេងគ្នា រួមមាន ខ្មែរក្រហម ខ្មែរខៀវ ខ្មែរស និងខ្មែររដ្ឋាភិបាលគឺរដ្ឋាភិបាលសង្គមរាស្រ្តនិយម។ ហើយនៅឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ ប្រទេសរបស់យើងបែងចែកជា២ រវាងម្ខាងគឺតំបន់របស់ លន់ នល់ គ្រប់គ្រង និងម្ខាងទៀតតំបន់រំដោះដែលរណសិរ្សរួបរួមជាតិកម្ពុជាដឹកនាំដោយសម្តេចព្រះ នរោត្តមសីហនុ ដឹកនាំគ្រប់គ្រង។

សម្តេចបានបន្តថា នៅឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ កម្ពុជាធ្លាក់ចូលទៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ក៏ប៉ុន្តែទោះបីយ៉ាងណាក៏មិនអាចគ្រប់គ្រងទឹកដីបានទាំងស្រុងទេ នៅមានចលនាប្រដាប់អាវុធ ផ្សេងៗងើបឡើងតស៊ូ ករណីដូចជា តំបន់កោះកុង បានកើនឡើងនៅតំបន់ភាគឦសាន តំបន់បូព៌ា ហើយសម្ដេចផ្ទាល់ក៏ងើបប្រឆាំងនឹង ប៉ុល ពត ផងដែរ។

សម្តេចបានឱ្យដឹងទៀតថា ពីឆ្នាំ១៩៧៩ ដល់ ១៩៩៣ ប្រទេសកម្ពុជាមួយមានតំបន់ត្រួតត្រា ៤ ហើយពីឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៨ ប្រទេសកម្ពុជាមួយ មានតំបន់ត្រួតត្រា២ និងរដ្ឋាភិបាល២ គឺ រវាងអ្នកដែលបានអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស គឺគ្រប់គ្រងទឹកដីភាគច្រើន ហើយខ្មែរក្រហម នៅតែមានរដ្ឋាភិបាល នៅតែមានតំបន់គ្រប់គ្រងតាមព្រំដែនកម្ពុជា និងថៃ

និងនៅតំបន់ផ្ទៃក្នុងមួយចំនួនដូចជា នៅខេត្តកំពត ខេត្តតាកែវ ខេត្តកំពង់ស្ពី និងនៅតាមទន្លេសាបមួយចំនួនថែមទៀតផង។

ប៉ុន្តែក្រោមនយោបាយឈ្នះៗយើងបានធ្វើឱ្យប្រទេសជាតិយើងឯកភាពជាតិ ឯកភាពទឹកដីជាលើកដំបូងក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន។

ជាមួយគ្នានានេះសម្តេចបានក្រើនរម្លឹកថា កម្ពុជារកសន្តិភាពនេះលំបាកណាស់ ជីវិតរបស់ពលរដ្ឋដែលទៅរកសន្តិភាពនេះគឺផុយស្រួយណាស់ ប្រសិនបើគ្មានការចូលរួមដោយស្មោះត្រង់ពីក្រុមប្រដាប់អាវុធ ខុសៗគ្នានោះ ដូច្នោះហើយបានជាយើងនិយាយថា យើងរកសន្តិភាពនេះដោយលំបាកណាស់។

សម្តេចមានប្រសាសន៍ថា៖ «បញ្ឆេះសង្រ្គាម គឺ លន់ នុល សម្រេចធ្វើរដ្ឋប្រហារ ទម្លាក់សម្តេចព្រះនរោត្តម សីហនុ ប្រើពេលតែប៉ុន្មាននាទីគឺរឿងរ៉ាវចេញបានហើយ ក៏ប៉ុន្តែយើងបានបញ្ចប់សង្រ្គាមនៅឆ្នាំ១៩៩៨ ដែលសង្រ្គាមគឺជារឿងឈឺចាប់សម្រាប់ប្រទេសរបស់យើងដែលស្លាប់អស់មនុស្សរាប់លាននាក់ ចឹងបាននៅពេលដែលមានសន្តិភាពគឺត្រូវតែការពារសន្តិភាព កុំដល់ពេលចាប់ផ្តើមមានសន្តិភាពទើបស្រែករកសន្តិភាព។ កាលពីពេលមុនប្រធានាធិបតីអ៊ុយក្រែន ហើយមានជនជាតិអ៊ុយក្រែន ប៉ុន្មាននាក់ទៅដែលស្រែកហៅ ការពារសន្តិភាព ប៉ុន្តែឥឡូវនេះ ទាំងប្រធានាធិបតីអ៊ុយក្រែន សុទ្ធតែអំពាវនាវ និងស្វះស្វែងរកសន្តិភាព ជាមួយនឹងជនភៀសខ្លួនរាប់លាននាក់»។

ជាចុងក្រោយសម្តេចសម្តេចបានបញ្ជាក់ខ្លីថា «អ្វីដែលខ្ញុំត្រូវខិតខំបន្តធ្វើជាមួយនឹងបងប្អូនប្រជាពលរដ្ឋយើងតទៅមុខទៀតនោះគឺការរក្សាសន្តិភាពឱ្យខានតែបាន»៕

PHOTO: EAC NEWS


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក