លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

ហេដ្ឋារចនាសម្ព័ន្ធថ្មីបង្កើនសោភ័ណភាព និងសណ្ដាប់ធ្នាប់នៃក្រុងសៀមរាបត្រូវបានសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ

សៀមរាប៖ គម្រោងផ្លូវ ៣៨ខ្សែដែលមានប្រវែងសរុប ១០៨,៧៤គីឡូម៉ែត្រ ប្រព័ន្ធបង្ហូរទឹកភ្លៀង ទឹកកខ្វក់ មានប្រវែងសរុប ២៤៨,៧២គីឡូម៉ែត្រ សួនច្បារ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្តមួយចំនួនទៀតក្នុងក្រុងសៀមរាប ត្រូវបានសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាព នាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន។

បន្ទាប់ពីបានសាងសង់រយៈពេល ១៣ខែចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ នឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២១ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយនៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២នេះ។

ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ថារចនាសម្ព័ន្ធថ្មី ប្រធានគណៈកម្មការអន្តរក្រសួងទទួលខុសត្រូវលើកិច្ចការរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅក្នុងក្រុងសៀមរាប សម្ដេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍ថា ខ្សែផ្លូវទាំងនេះកំពុងដើរតួនាទីជាហេដ្ឋារចនាសម្ព័ន្ធយ៉ាងសំខាន់សំដៅជំរុញកំណើនដឹកជញ្ជូន កាត់បន្ថយការកកស្ទះ ទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ជាពិសេសគឺប្រែក្លាយក្រុងសៀមរាប ឱ្យទៅជាទីក្រុងទំនើប ជាតំបន់ស្នូលនៃប៉ូលសេដ្ឋកិច្ចជាតិ និងជាគោលដៅទេសចរណ៍វប្បធម៌បេតិកភណ្ឌប្រវត្តិសាស្ត្រ និងធម្មជាតិ។

សម្ដេចពិជ័យសេនាបានលើកឡើងថា៖ «ហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង៣៨ខ្សែ ដែលបាននឹងកំពុងបង្ហាញរូបរាងដ៏ស្រស់ត្រកាលនៅលើទឹកដីអច្ឆរិយអង្គរនៅពេលនេះ គឺជាសមិទ្ធិផលដ៏ត្រចះត្រចង់មួយបន្ថែមទៀតដែលបានសាងសង់ឡើងដោយស្នាដៃកូនខ្មែរសុទ្ធសាធ ជាចំណងដៃដ៏ពិសិដ្ឋថ្លៃថ្លារបស់រាជរដ្ឋាភិបាលកម្ពុជាជូនដល់បងប្អូនប្រជាពលរដ្ឋអ្នកខេត្តសៀមរាបទាំងអស់នឹងបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេសដើម្បីប្រើប្រាស់ជាប្រយោជន៍ទូទៅនិងយូរអង្វែង»។

គម្រោងស្ថាបនាផ្លូវទាំង ៣៨ខ្សែ ក៏បានរៀបចំនូវបណ្ដាញលូទឹកភ្លៀងលូទឹកកខ្វក់នៅតាមបណ្ដោយខ្សែផ្លូវ និងបានតភ្ជាប់ប្រព័ន្ធលូទឹកភ្លៀងនិងលូទឹកកខ្វក់ចេញពីលំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋមកកាន់លូមេនៅខ្សែផ្លូវទាំង ៣៨ខ្សែ រួមទាំងនិងការស្ថាបនាចំណតរថយន្តសង្ខាងផ្លូវជាតិលេខ៦ ប្រវែង ២១៩០ម៉ែត្រ។

ក្រៅពីនេះគម្រោងនេះបានរៀបចំបន្ថែមនូវប្រព័ន្ធការពារទឹកជំនន់បញ្ចៀសការជន់លិចទីក្រុងរៀបចំឃឿនសងខាងផ្លូវ បង្គោលភ្លើងបំភ្លឺផ្លូវ ភ្លើងចរាចរណ៍ បណ្ដាញខ្សែកាប ប្រព័ន្ធបញ្ជូនអគ្គិសនីផ្លូវថ្មើរជើង ផ្លូវសម្រាប់ជនពិការ ផ្លូវជិះកង់ចំណតរថយន្ត ផ្លាកសញ្ញាគំនូសសញ្ញាចរាចរណ៍ ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព សួនច្បារ និងការដាំដើមឈើលំអរតាមដងផ្លូវ។

ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តសៀមរាបបានបង្ហាញនៅកម្ពុជាចំពោះសមិទ្ធផលថ្មីដែលទទួលបាននេះដោយពួកគេបានលើកឡើងថា បើប្រៀបធៀបជាមួយនឹងពេលមុនគឺ ខេត្តសៀមរាបបានផ្លាស់ប្ដូរស្ទើរតែទាំងស្រុង។

ពួកគេបានលើកឡើងថាការមានហេដ្ឋារចនាសម្ព័ន្ធថ្មីបានធ្វើឱ្យពួកគេងាយស្រួលក្នុងការធ្វើដំណើរ ការធ្វើដំណើរមានសុវត្ថិភាព និងឆាប់រហ័សជាងមុន។

ពលរដ្ឋរស់នៅសង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប កញ្ញា ទ្រី ម៉ាឡែន អាយុ២៨ឆ្នាំ៖ «កាលពីមុនមកពេលដែលខ្ញុំនៅតូចៗនៅជុំវិញផ្ទះខ្ញុំ គឺអត់សូវមានផ្ទះទេ! សុទ្ធតែព្រៃនិយាយទៅគឺគួរឱ្យខ្លាចបើធៀបនិងឥឡូវគឺខុសគ្នាឆ្ងាយមែនទែន។ ឥឡូវនេះផ្លូវក៏ស្អាត ហើយដាំដើមឈើព្រោងព្រៀត មើលទៅពិតជាល្អមែនទែន»។

ពលរដ្ឋរស់នៅសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប លោក តឹង ចាន់ឌី អាយុ ៥១ឆ្នាំ ថា៖ «មានអារម្មណ៍ត្រេកអរខ្លាំងណាស់ដែលសម្ដេចអញ្ជើញមកហើយកសាងផ្លូវល្អទាំងអស់ ប្រព័ន្ធទឹកភ្លើង កាម៉េរ៉ាចាប់តាមផ្លូវ ល្អទាំងអស់ វាពិបាកថាព្រោះគ្មានកន្លែងណាទាស់! ព្រោះថាផ្លូវនេះខ្ញុំធ្វើដំណើរទៅណាមកណាយប់ព្រលប់អីវាស្រួល ភ្លើងភ្លឺឆ្វាត់ឆ្វែងទាំងអស់»។

ពលរដ្ឋរស់នៅសង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប អ្នកស្រី សឿន រ៉ន់ អាយុ ៤៣ឆ្នាំ បានសំណូមពរថា៖ «ផ្លូវថ្មីហើយស្រួល តែខ្ញុំសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ សុំឱ្យគាត់កុំបើកលឿនពេក ចង់និយាយថាយើងការពារប្រសើរជាងព្យាបាល»។

ហេដ្ឋារចនាសម្ព័ន្ធដែលកើតមានក្នុងខេត្តសៀមរាបនាពេលនេះ បានចំណាយថវិការដ្ឋអស់ជាង ១៤៩លានដុល្លារអាមេរិក និងថវិកាបន្ថែមដោយនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ជិត ៤លានដុល្លារអាមេរិកដើម្បីពន្លឿនការបញ្ចប់គម្រោងនេះផងដែរ។

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកនេះថា សម្ដេចមានមោទនភាពដែលផ្លូវទាំង៣៨ខ្សែ និងហេដ្ឋារចនាសម្ព័ន្ធរួមផ្សំនៅក្នុងខេត្តសៀមរាបនេះ កើតចេញពីស្នាដៃខ្មែរសុទ្ធសាធ ទាំងថវិកា និងគំនិតសាងសង់។

សម្ដេចតេជោ រំពឹងថាក្រោយបញ្ហាកូវីដ-១៩ បានធូរស្រាលភ្ញៀវទេសចរនឹងត្រលប់មករីករាយនៅខេត្តសៀមរាបថ្មីមួយ ដែលបង្កើននូវសក្ដានុពលទេសចរណ៍ និងសេដ្ឋកិច្ចសម្រាប់ខេត្តសៀមរាប ក៏ដូចជាកម្ពុជាទាំងមូល។

សម្ដេចតេជោ៖ «ខ្ញុំពិតជាមានមោទនភាពនៅពេលខ្ញុំបានពិនិត្យនៅទីនេះកាលពីម្សិលម្ង៉ៃនូវវឌ្ឍនភាពខេត្តសៀមរាបរបស់យើងនេះ។ វាមិនមែនជាការងាយស្រួលទេ ក៏ប៉ុន្តែភាពឈ្លាសវៃរបស់អ្នកដឹកនាំ ហើយជាពិសេសគឺក្រុមបញ្ញវ័ន្តវ័យក្មេងជាអ្នកបច្ចេកទេសបានប្រឹងប្រែង។ ដែលខ្ញុំសូមយកឱកាសនេះកោតសរសើរចំពោះក្រុមក្មួយៗទាំងឡាយដែលបានចូលរួមកសាង។ [...]

នោះហើយជាស្នាដៃកូនខ្មែរ ហើយយើងនិយាយថាខ្មែរធ្វើបាន»។

ខ្សែផ្លូវទាំង៣៨ខ្សែនេះ គឺជាខ្សែផ្លូវដែលបានសាងសង់ឡើងដោយគិតគូរអំពីបទដ្ឋានលក្ខណៈបច្ចេកទេស និងគំនូសប្លង់នគរូបនីយកម្មផ្លូវ ការបែងចែកខ្សែផ្លូវអាទិភាពស្របទៅតាមរូបសាស្ដ្រទីក្រុង ដែលមានសង្គតិភាពនគរូបនីយកម្ម មានមេត្រីភាពនឹងទឹក ព្រៃឈើ និងប្រាសាទបុរាណ និងស្របជាមួយប្លង់គោលប្រើប្រាស់ដីក្រុងសៀមរាប និងផែនការមេអភិវឌ្ឍទេសចរណ៍ខេត្តសៀមរាបចក្ខុវិស័យឆ្នាំ២០៣៥។

ស្របគ្នាជាមួយនឹងការសាងសង់ព្រលានយន្តហោះសៀមរាប-អង្គរថ្មី នៅក្នុងស្រុកសូទ្រនិគមខេត្តសៀមរាប សម្ដេចតេជោ ក៏បានប្រកាសពី តារារះក្នុងទិសឪត្តរ នៃកម្ពុជានៅថ្ងៃសម្ដេចមកសម្ពោធនេះផងដែរ៕ 

PHOTO: EAC NEWS


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក