ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោ សង្ឃឹមថាសុវត្ថិភាពប្រជាពលរដ្ឋក្នុងខេត្តសៀមរាបត្រូវបានធានា

សៀមរាប៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថាការម៉េរ៉ាសុវត្ថិភាព និងប្រព័ន្ធសន្ដិសុខក្នុងខេត្តសៀមរាបត្រូវបានពង្រឹង ដែលសម្ដេចសង្ឃឹមថា សុវត្ថិភាពប្រជាពលរដ្ឋក្នុងខេត្តនឹងត្រូវបានធានាកាន់តែខ្លាំង។

ថ្លែងក្នុងពេលសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលផ្លូវ៣៨ខ្សែនៅខេត្តសៀមរាប នៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានផ្ដាំឱ្យអ្នកប្រពឹត្តអំពើអាណាចារ និងចោរកម្មទាំងអស់ឱ្យឈប់សកម្មភាពខ្លួន ដោយថាពេលនេះប្រព័ន្ធសុវត្ថិភាព ដែលមានដូចជាកាម៉េរ៉ាសុវត្ថិភាពបានប្រទាក់ក្រឡាគ្នាដែលអាចធានាដល់ការពង្រឹងសន្ដិសុខក្នុងខេត្តកាន់តែខ្លាំង។

សម្ដេចមានប្រសាសន៍ថា៖ «នៅទីរួមខេត្តសៀមរាប អ្នកដែលប្រព្រឹត្តអាណាចារ ឬចោរលួចចោរប្លន់ គួរតែត្រូវឈប់ទៅ។ ព្រោះសេវាកាម៉េរ៉ាសុវត្ថិភាពពេញណែន កុំគិតថាជួនកាលខ្លួនទៅបំផ្លាញ កាម៉េរ៉ាសុវត្តិភាពមួយដើម្បីធ្វើសកម្មភាព ព្រោះនេះបាញ់ភ្ជាប់គ្នារហូតព្រោះនេះគឺដើម្បីសុវត្ថិភាពសម្រាប់ប្រជាជននៅក្នុងខេត្តសៀមរាបរបស់យើងនឹងត្រូវបានធានាតាមរយៈឧបករណ៍សម្ភារៈរបស់យើងកាន់តែទំនើបដែលធ្វើឱ្យកម្លាំងមានសមត្ថិកិច្ចរបស់យើងកាន់តែមានសមត្ថភាពនៅក្នុងការធ្វើសកម្មភាពគ្រប់ពេល»។

គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងសៀមរាប ខេត្តសៀមរាប ចំនួន ៣៨ខ្សែ មានប្រវែងសរុប ១០៦,៤២គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង ១៤៩ ២១៦ ៥៩៥ ដុល្លារអាមេរិក ដោយមានការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ បំពាក់ភ្លើងបំភ្លឺ កាម៉េរ៉ាសុវត្ថិភាព ដែលចំណាយពេលសាងសង់ចំនួន ១៣ខែ ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ នឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២១៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក