ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សម្ដេចចង់សាកល្បងឈប់ប្រើម៉ាស់នៅក្នុងខេត្តណាមួយដើម្បីដឹងពីប្រសិទ្ធិភាពនៃភាពស៊ាំសហគមន៍

សៀមរាប៖ នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន ចង់សាកល្បងលើកលែងបម្រាមនៃការពាក់ម៉ាស់នៅក្នុងខេត្ត១ ឬ២ ដើម្បីចង់ដឹងពីប្រសិទ្ធភាពនៃភាពស៊ាំសង្គមក្រោយកម្ពុជាជោគជ័យចាក់វ៉ាក់សាំងដល់ពលរដ្ឋ។

ថ្លែងចេញពីខេត្តសៀមរាប ក្នុងពេលសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលផ្លូវ៣៨ខ្សែ នៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអនុញ្ញាតឱ្យពលរដ្ឋដើរលេង និងចូលរាំសប្បាយឡើងវិញក្នុងពេលចូលឆ្នាំប្រពៃណីជាតិខ្មែរនាពេលខាងមុខ។ សម្ដេចបានបញ្ជាក់ថានេះមិនមែនជាការយកពលរដ្ឋមកសាកល្បងនោះទេ តែជាការចង់ដឹងពីប្រសិទ្ធិភាពនៃភាពស៊ាំសង្គមរបស់កម្ពុជា ខណៈសម្ដេចថ្លែងពីបំណងចង់យកខេត្តណាមួយដើម្បីសាកល្បងឈប់ប្រើប្រាស់ម៉ាស់៕

សម្ដេចតេជោថា៖ «ព្រោះអាម៉ាស់ហ្នឹងវាចំណាយដែរណា! វាចំណាយដែរ អញ្ចឹងពេលខ្លះយើងគួរតែសាកល្បង។ ឧបមាថាយើងយកខេត្តមួយ ឧទាហរណ៍ខេត្តព្រះវិហារ យើងឱ្យដើរក្នុងខេត្តហ្នឹងមិចចាំបាច់ពាក់ម៉ាស់ ប៉ុន្ដែបើចេញពីខេត្តហ្នឹងចូលមកទឹកដីខេត្តសៀមរាប ឬឧត្តរមានជ័យត្រូវតែពាក់ម៉ាស់ ប៉ុន្ដែប្រសិនជាយើងលើកលែងទាំងឧត្តរមានជ័យ ទាំងព្រះវិហារ ពេលឆ្លងពីព្រះវិហារមកឧត្តរមានជ័យមិនបាច់ពាក់ម៉ាស់ទេ ហើយពីឧត្តរមានជ័យទៅព្រះវិហារមិនបាច់ពាក់ម៉ាស់ទេ តែបើឆ្លងចូលដីសៀមរាបត្រូវតែពាក់ម៉ាស់។ អញ្ចឹងខ្ញុំចង់បន្តព្រោះប្រទេសមួយចំនួនបានលើកលែងការពាក់ម៉ាស់តាមទីសាធារណរួចទៅហើយ នៅក្នុងពេលដែលគេមានជំងឺយ៉ាងធ្ងន់» ។

សម្ដេចថាពេលនេះសម្ដេចកំពុងតែតាមដាន ដើម្បីធ្វើការពិចារណារសម្រេចចិត្តទាក់ទងនឹងករណីនេះ និងថាដរាបណាមិនទាន់មានការប្រកាសជាផ្លូវការគឺពលរដ្ឋនៅតែរក្សាការពាក់ម៉ាស់នៅដដែល៕

PHOTO: EAC NEWS


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក