ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោ បញ្ជាក់ថានឹងមិនអនុញ្ញាតឱ្យអង្គរវត្តបាត់បង់ឋានៈជាបេតិកភណ្ឌពិភពលោកនោះទេ

សៀមរាប៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថារដ្ឋាភិបាលកម្ពុជានឹងមិនអនុញ្ញាតឱ្យបេតិភណ្ឌរបស់កម្ពុជាបាត់បង់ឋានៈជាបេតិភណ្ឌពិភពលោកនោះទេ ដោយថារាជរដ្ឋាភិបាលកម្ពុជានឹងបន្តគោរពគោលការណ៍ ការណែនាំរបស់អង្គការយូនីស្គូជានិច្ច។

ថ្លែងក្នុងពេលសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលផ្លូវ៣៨ខ្សែ នៅខេត្តសៀមរាប នៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានផ្ដាំទៅអ្នកវិនិយោគអចលនទ្រព្យម្នាក់គឺលោក គឹម ហ៊ាង ឱ្យបញ្ឈប់ការតិទៀនអាជ្ញាធររឿងមិនអនុញ្ញាតឱ្យមានការសាងសង់អាគារខ្ពស់ៗនៅខេត្តសៀមរាប សម្ដេចបានបញ្ជាក់ថា ការមិនអនុញ្ញាតឱ្យមានការសាងសង់អាគារខ្ពស់ក្នុងខេត្តសៀមរាបគឺដើម្បីការពារឋានៈបេតិភណ្ឌពិភពលោកតំបន់ប្រាសាទអង្គរ ដោយថានេះជាការកម្រិតដោយអង្គការយូនីស្គូ។

សម្ដេចបញ្ជាក់ថា មិនត្រឹមតែខេត្តសៀមរាបទេ តំបន់នៃខេត្តផ្សេងទៀតដែលមានបេតិភណ្ឌពិភពលោកត្រូវបានចុះបញ្ជីក៏នឹងត្រូវអនុវត្តន៍ដូចគ្នា។

សម្ដេចតេជោថា៖ «បើសិនជាយើងបំពាននូវលក្ខខន្តទាំងឡាយដែលកំណត់ដោយអង្គការយូនីស្គូ យើងនឹងបាត់បង់លក្ខណៈសម្បត្តិជាបេតិកភ័ណ្ឌពិភពលោកទាំងនៅអង្គរវត្ត ទាំងនៅសំបូរព្រៃគុក ទាំងនៅប្រាសាទព្រះវិហារ ហើយយើងកំពុងរៀបចំសំណុំឯកសារទាំងឡាយដាក់តំបន់ផ្សេងទៀតដើម្បីចូលជាបញ្ជីបេតិកភណ្ឌពិភពលោក»។

សម្ដេចបញ្ជាក់ថា មិនខ្វះទេកន្លែងធ្វើទីផ្សារអចនទ្រព្យតែសុំកុំទៅរកតំបន់ចុះបញ្ជីបេតិកភណ្ឌ។

សម្ដេចក៏យកការបញ្ជាក់បែបនេះចំពោះអង្គការយូនីស្គូ និងដៃគូអភិរក្សតំបន់បេតិភណ្ឌកម្ពុជា កុំឱ្យមានការបារម្ភចំពោះបញ្ហានេះ ដោយថា រដ្ឋាភិបាលមិនអនុញ្ញាតឱ្យមានរឿងនេះកើតឡើងនោះទេ។

សម្ដេចបញ្ជាក់ថា៖ «យើងមិនសម្លាប់មេមាន់គ្រាន់តែដើម្បីឆ្ញាញ់មួយពេលនោះទេ យើងត្រូវចិញ្ចឹមមេមាន់ឱ្យបានល្អដើម្បីទទួលពងរបស់វាឱ្យបានច្រើន។ យើងមិនអាចទុកឱ្យបេតិភណ្ឌពិភពលោកគឺប្រាសាទអង្គរនៅទីនេះរងនូវផលប៉ះពាល់ណាមួយដែលបាត់បង់លក្ខណៈសម្បត្តិជាបេតិភណ្ឌពិភពលោក។ ខ្ញុំសុំឱ្យអង្គការអន្តរជាតិក៏ដូចជាប្រទេសដៃគូរដែលធ្វើជាសហប្រធាន ICC គឺមានជប៉ុន និងបារាំងដែលត្រៀមចុះហត្ថលេខាធ្វើការសម្រាប់រយៈពេល១០ឆ្នាំបន្តទៀតកុំមានការស្ទាក់ស្ទើរដែលនេះជាការបញ្ជាក់ពីនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា»៕ 

PHOTO: EAC NEWS

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក