សៀមរាប៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញទៅវាយកូនគោលនៅទីលានវាយកូនគោលមួយកន្លែងនៅក្នុងខេត្តសៀមរាប។
សម្ដេចតេជោ បានឆ្លៀតទៅវាយកូនគោលនារសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ ២០២២នេះ ដោយសម្ដេចបានអោយដឹងតាមរយៈសារក្នុងហ្វេសបុករបស់សម្ដេចថា៖ «ល្ងាចនេះឆ្លៀតវាយកូនគោលនៅខេត្តសៀមរាប។ កម្លាំងដូចអាយុជាង៣០ឆ្នាំគ្រាន់តែទម្ងន់កើនឡើងជាងមុនបន្តិច។ អរគុណសន្តិភាព»។
គួរបញ្ជាក់ផងដែរថា សម្ដេចតេជោ ហ៊ុន សែន បានធ្វើដំណើរមកកាន់ខេត្តសៀមរាប នៅព្រឹកថ្ងៃទី២ ខែមេសា ដើម្បីចូលរួមជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ ៣៨ខ្សែក្នុងទីរួមខេត្តសៀមរាប និងពិនិត្យអាកាសយានដ្ឋានថ្មីសៀមរាប-អង្គរ ដែលកំពុងសាងសង់៕