ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

សម្ដេចតេជោ៖ កម្ពុជាមិនល្ងង់ឱ្យកងទ័ពបរទេសមកដាក់លើប្រទេសរបស់ខ្លួនទេ

សៀមរាប៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថាកម្ពុជាអនុញ្ញាតឱ្យមានត្រឹមតែអនុព័ន្ធយោធាបរទេសនៅក្នុងប្រទេសប៉ុណ្ណោះ និងប្រកាសច្រានចោលការដែលមនុស្សមួយចំនួនលើកឡើងថាការកសាងហេដ្ឋារចនាសម្ព័ន្ធព្រលានយន្តហោះធំៗជាការត្រៀមទទួលយន្តហោះយោធាចិន។

ថ្លែងក្នុងពេលចុះពិនិត្យការសាងសង់ព្រលានយន្តហោះអន្តរជាតិសៀមរាប-អង្គរ នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២នេះ សម្ដេចតេជោបានថ្លែងថា៖ «ខ្មែរខ្លះក៏វិភាគបរទេសខ្លះក៏វិភាគជួនកាលអ្នកខ្លះក៏គេថាខុសដែរ អ្ហេ! មិនមែនទេ (ដាក់ទ័ពចិន)។ បើមិនមែនខ្ញុំអរគុណ! តែបើអ្នកឯងថាត្រៀមចុះយន្តហោះអ្នកឯងត្រូវមាត់ខ្ញុំហើយ។ ច្បាស់ហើយយន្តហោះចុះ ហើយយន្តហោះមកពីណាក៏បានយន្តហោះចិន! ចិនប្រើលុយចូលដល់ពាន់លានកន្លែងនេះ មិនមែនគ្រាន់តែទទួលយន្តហោះចិនទេ! គ្រប់យន្តហោះមកពីណាក៏ដោយចុះបានទាំងអស់។ កម្ពុជាមិនល្ងង់រហូតទៅដល់ឱ្យទឹកដីរបស់ខ្លួនមានកងទ័ពបរទេសខុសពីធម្មនុញ្ញរបស់ខ្លួន ហើយយកកងទ័ពចិន យកកងទ័ពបរទេសមកដាក់ស្រុកខ្មែរធ្វើអី?»

សម្ដេចតេជោ បានរម្លឹកពីជំនួបរវាងសម្ដេចនិងអគ្គរដ្ឋទូតអូស្ត្រាលីថា សម្ដេចមិនត្រូវការទ័ពបរទេសណាទាំងអស់ តែអាចឱ្យអនុព័ន្ធយោធាបាន។

សម្ដេចបញ្ជាក់ថា៖ «នៅចុះអនុព័ន្ធយោធាអាចនៅបាន តែបើកងទ័ពនៅអត់បានទេ។ យោធាបរទេសនៅបានក៏ប៉ុន្ដែនៅឋានៈជាអនុព័ន្ធ យើងក៏អត់មានត្រូវការទីប្រឹក្សាយោធាបរទេសអីនៅស្រុកខ្មែរទេ»។

អនុព័ន្ធយោធាគឺជាអ្នកជំនាញខាងយោធា ដែលជាប់បេសកម្មការទូត ជារឿយៗនៅជាមួយតំណាងស្ថានទូត។ មុខតំណែងនេះជាធម្មតាត្រូវបំពេញដោយមន្ត្រីយោធាជាន់ខ្ពស់ដើម្បីដឹកនាំបេសកម្មជាមួយស្ថានទូត៕

PHOTO: EAC NEWS

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក