សៀមរាប៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បាននិយាយថាកោះតៃវ៉ាន់ និងចិនដីគោក ឬប្រទេសចិនជាការដែនដីតែមួយ ដោយតៃវ៉ាន់ជាទឹកដីមួយរបស់ប្រទេសចិន។
សម្ដេចតេជោ ថ្លែងបែបនេះក្នុងពេលចុះពិនិត្យ និងសំណេះសំណាលជាមួយកម្មករសាងសង់ព្រលានយន្តហោះអន្តរជាតិ សៀមរាប-អង្គរ នៅក្នុងស្រុកសូនិគម ខេត្តសៀមរាប នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២ នៅពេលដែលសួរដល់ការចេះភាសាចិនរបស់អ្នកបកប្រែចិនម្នាក់នោះ ដែលគាត់ឆ្លើយថាគាត់ធ្លាប់ទៅសិក្សានៅកោះតៃវ៉ាន់។
សម្ដេចតេជោបានលើកឡើងថា៖ «តៃវ៉ាន់និងចិនដីគោកជាទឹកដីតែមួយតើ! គ្រាន់តែវា (តៃវ៉ាន់) ជាខេត្តមួយនៃចិន»។
កម្ពុជាមានគោលនយោបាយចិនតែមួយ ដែលបានន័យថាមិនទទួលស្គាល់កោះតៃវ៉ាន់ជាប្រទេសនោះទេ គឺគ្រាន់តែជាកោះមួយនៃសាធារណរដ្ឋប្រជាមានិតចិន៕
PHOTO: EAC NEWS