ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្តសៀមរាប

សៀមរាប៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធផ្លូវ សួនច្បារ ប្រព័ន្ធលូរំដោះទឹកនានាដែលត្រូវបានសាងសង់នៅក្នុងខេត្តសៀមរាប។

នៅរសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២២ សម្ដេចតេជោបានអញ្ជើញធ្វើដំណើរពិនិត្យមើលស្ថានភាពនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្តសៀមរាប ដែលមានផ្លូវទាំង ៣៨ខ្សែ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រផ្សេងៗទៀត។

ក្បួនរថយន្តរបស់សម្ដេចតេជោ បានចេញពីសណ្ឋាគារដែលសម្ដេចស្នាក់នៅម៉ោងប្រមាណ ៣និង៣០នាទីរសៀល។ ក្នុងទៅចុះពិនិត្យនិងសម្ដេចតេជោ បានចុះពិនិត្យដោយផ្ទាល់នូវការរៀបចំសួនមួយកន្លែង ហើយក៏បានអញ្ជើញពិនិត្យ និងសួរសុខទុក្ខដល់ប្រជាសហគមន៍ចែវទូកទេសចរណ៍នៅក្នុងតាមដងស្ទឹងនៃខេត្តសៀមរាបផងដែរ។

ក្នុងឱកាសពិនិត្យដោយផ្ទាល់នេះសម្ដេចតេជោបាន បង្ហាញនូវការពេញចិត្ត និងបានផ្តល់អនុសាសន៍មួយចំនួនដល់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី អភិបាលខេត្ត និងមន្ត្រីពាក់ព័ន្ធផងដែរ។

ក្បួនរថយន្តសម្តេចតេជោក៏បានអញ្ជើញត្រឡប់ដល់សណ្ឋាគារដែលសម្ដេចស្នាក់នៅវិញនៅម៉ោងប្រមាណ ៥និង៣០នាទីរសៀលថ្ងៃដដែល។

គួរបញ្ជាក់ផងដែរថា សម្ដេចតេជោ ហ៊ុន សែន បានធ្វើដំណើរមកកាន់ខេត្តសៀមរាបនៅព្រឹកថ្ងៃទី២ ខែមេសា នេះដើម្បីចូលរួមជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ៣៨ខ្សែក្នុងទីរួមខេត្តសៀមរាប និងពិនិត្យអាកាសយានដ្ឋានថ្មីសៀមរាប-អង្គរ ដែលកំពុងសាងសង់៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក