លោករដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងពង្រីកសមត្ថភាពស្រោចស្រព និងការពារទឹកជំនន់នៃប្រព័ន្ធធារាសាស្ត្រព្រែកអូរដំរីឆ្លង-ព្រែកថ្មី ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង | លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា |

ត្រៀមទីតាំងធំមួយសម្រាប់ធ្វើជាទីផ្សារបោះដុំបន្លែជំនួសផ្សារដើមគរ ដោយអាជ្ញាធរខេត្តកណ្ដាល ក្រោយរកឃើញអាជីវកររ និងសន្តិសុខប្រមាណ ១០០នាក់ ឆ្លងជំងឺកូវីដ

(កណ្ដាល)៖ទីតាំងសមរម្យណាមួយធំទូលាយ មានបរិយាកាសមិនអាប់អួរ ដើម្បីងាយស្រួលក្នុងការរៀបចំទីតាំងសំរាប់រៀបចំឱ្យក្លាយជាផ្សារបោះដុំបន្លែ ជំនួសឱ្យផ្សារដើមគរនៅរាជធានីភ្នំពេញ។ ក៏ប៉ុន្តែ អាជ្ញាធរពុំទាន់កំណត់ទីតាំងសមរម្យណាមួយនៅឡើយទេ ដោយអភិបាលខេត្តកណ្ដាល លោកគង់ សោភ័ណ្ឌ បានដឹកនាំមន្ត្រីក្រោមឱវាទចុះពិនិត្យសិក្សាលម្អិត ទាំងយប់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១។

លោកគង់ សោភ័ណ្ឌ បានឱ្យដឹងថាសាលារាជធានីភ្នំពេញបានស្នើសុំឱ្យរដ្ឋបាលខេត្តកណ្តាល  ដូច្នេះលោករួមជាមួយអភិបាលរងខេត្ត លោកឧត្តមសេនីយ៍មេបញ្ជាការកងកម្លាំងទាំងបីខេត្ត និងមន្រ្តីជំនាញពាក់ព័ន្ធបានចុះត្រួតពិនិត្យ ទីតាំងត្រៀមសម្រាប់ធ្វើជាផ្សារបោះដុំបន្លែបណ្តោះអាសន្ន ជំនួសឱ្យផ្សារដើមគរដែលថ្មីៗនេះអាជ្ញាធរសាលារាជធានី សម្រេចផ្អាករយៈពេល១៤ថ្ងៃក្រោយពីបានរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ លើអាជីវករ និងអ្នកពាក់ព័ន្ធផ្សេងទៀត។

គួរជម្រាបថា ក្រោយរកឃើញថា អាជីវករ និងកម្លាំងសន្តិសុខផ្សារដើមគរប្រមាណ១០០នាក់ ឆ្លងកូវីដ១៩ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាយប់ថ្ងៃទី១៧ ខែមេសា បានចេញសេចក្តីជូនដំណឹងស្តីពីការផ្អាកដំណើរការជាបណ្ដោះអាសន្នមូលដ្ឋានផ្សារដើមគ និងផ្សារបន្លែ ស្ថិតនៅជុំវិញតំបន់ប្រជុំជនផ្សារដើមគ ក្នុងខណ្ឌទួលគោក និងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ រយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៨ ខែមេសា ដល់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១។

ការផ្អាកបណ្ដោះអាសន្តនេះ គឺដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ទៅដល់បងប្អូនអាជីវករ អតិថិជន ក៏ដូចជាប្រជាពលរដ្ឋដែលចេញ-ចូលផ្សារ បន្ទាប់មានអាជីវករ និងកម្លាំងសន្តិសុខផ្សារប្រមាណ ១០០នាក់ ឆ្លងកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ «សហគមន៍ ២០កុម្ភៈ»។ លោកក៏បានអំពាវនាវដល់អ្នកដែលប៉ះពាល់អ្នកជំងឺ និងអ្នកដែលបានចូលផ្សារគិតចាប់ពីថ្ងៃទី៥ ខែមេសា ត្រូវរួសរាន់យកសំណាកទៅធ្វើតេស្ត និងអនុវត្តវិធានចត្តាឡីស័ក៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក