BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃសុក្រ ទី២ ខែមេសា ឆ្នាំ២០២២
ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៣២ករណីថ្មី (ឆ្លងថ្មីសហគមន៍៣០នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះករណីនាំចូលថ្មី ២ករណី ខណៈអ្នកជំងឺ ១៣២នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន០នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃសៅរ៍ ទី២ ខែមេសា ឆ្នាំ២០២២។
គិតត្រឹមថ្ងៃសៅរ៍នេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១៣៥,៧១៤នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ៣,០៥៤នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១៣១,៩៤០នាក់, សរុបករណីនាំចូលពីក្រៅប្រទេស ២១,២១០ករណី និងឆ្លងសរុបក្នុងសហគមន៍ ១៣,៩២០ករណី(ជាប្រភេទអូមីក្រុង) ៕