ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីកម្ពុជាបានមកដល់ទីក្រុងសៀមរាបហើយ

សៀមរាប៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញដល់ទីក្រុងសៀមរាប នៃខេត្តសៀមរាបហើយបន្ទាប់ពីបានធ្វើដំណើរដោយរថយន្តពីរាជធានីភ្នំពេញកាលពីព្រឹកមិញ។

ក្បួនរថយន្ដរបស់សម្ដេចតេជោ បានចូលមកដល់កន្លែងដែលសម្ដេចស្នាក់នៅក្នុងសណ្ឋាគារមួយ នៃទីក្រុងសៀមរាប ខេត្តសៀមរាប នៅម៉ោងប្រមាណ ១១និង១១នាទី ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២នេះ។

សម្ដេចតេជោ ធ្វើដំណើរមកទីក្រុងសៀមរាបនេះគឺដើម្បីចូលរួមជាអធិបតីដើម្បីសម្ភោធដាក់ឱ្យប្រើប្រាស់ផ្លូវ៣៨ខ្សែក្នុងទីរួមខេត្តសៀមរាប និងពិនិត្យអាកាសយានដ្ឋានថ្មីសៀមរាប-អង្គរ ដែលកំពុងសាងសង់។

សម្ដេចបានចេញដំណើរពីរាជធានីភ្នំពេញនៅម៉ោងប្រមាណ៧ព្រឹក ដោយបានពិនិត្យលើស្ថានភាពតាមផ្លូវរាជធានីភ្នំពេញមកសៀមរាបនិងបានចូលអុចធូបមូលលោកតាក្រហមក ផ្លូវបំបែកខេត្តកំពង់ធំ មុនពេលបន្តដំណើរទៅកាន់ខេត្តសៀមរាបផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក