ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោ ប្រាប់ប្រេសិតពិសេស UN សម្រាប់កិច្ចការមីយ៉ាន់ម៉ាថា អាស៊ាននិង UN ចង់ឃើញដូចគ្នានូវសន្ដិភាពសម្រាប់ប្រជាជនមីយ៉ាន់ម៉ា

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន និងប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការមីយ៉ាន់ម៉ា លោកស្រី ណូលីន ហៃហ្ស៊ើ បានបង្ហាញនូវទស្សនៈរួមគ្នារវាងអាស៊ាននិងអឹមអំពីការចង់ឃើញនៅប្រទេសណាមួយដែលពោរពេញដោយសន្តិភាព។

ការលើកឡើងនេះគឺនៅក្នុងពេលដែលសម្ដេចតេជោទទួលជួបជាមួយនឹងលោកស្រី ណូលីន ហៃហ្ស៊ើ នៅវិមានសន្តិភាពនាល្ងាចថ្ងៃទី១ ខែមេសា ឆ្នាំ២០២២។

ក្នុងជំនួបនោះលោក ណូលីន បានគោរព សំដែងនូវការអបអរសាទរ ជូនចំពោះសម្តេចតេជោដែលបានទទួលមេដាយសន្តិភាព នៅប្រទេសកូរ៉េ កន្លងមកនិង សំដែងការអបអរសាទរផងដែរដែលថ្មីៗនេះ កងទ័ពរក្សាសន្តិភាពកម្ពុជាទទួលបានមេដាយ អង្គការសហប្រជាជាតិ។

លោកស្រីថា លោកស្រីបានធ្វើកិច្ចការ ក្នុងនាមជាប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ចំនួនបីខែកន្លងមក ដែលជារួមមាន ការពិចារណា ដោះស្រាយបញ្ហាមីយ៉ាន់ម៉ា តាមរយៈ បង្កើតក្របខណ្ឌពហុច្រក ឈរលើមូលដ្ឋានទស្សនទានរង្វង់ ៣ស្រទាប់។

ស្រទាប់ទី១ នៅកណ្ដាលរង្វង់ គឺដំណើរការរកដំណោះស្រាយ ដែលដឹកនាំដោយមីយ៉ាន់ម៉ា និងជាកម្មសិទ្ធិរបស់មីយ៉ាន់ម៉ា ដែលឆ្លុះបញ្ចាំង ពីឆន្ទៈរបស់ប្រជាជនមីយ៉ាន់ម៉ា ។

ស្រទាប់ទី២ គឺដំណើរការដឹកនាំដោយ សហគមន៍ តំបន់ដែលមានអាស៊ាន និងបណ្ដាប្រទេសជាប់ព្រំដែនមីយ៉ាន់ម៉ាទាំងអស់ ចូលរួម និងស្រទាប់ទី ៣ ស្រទាប់ខាងក្រៅបង្អស់ គឺសហគមន៍អន្តរជាតិ ដែលភាគច្រើនជាប្រទេសលោកខាងលិច។

លោកស្រីមានប្រសាសន៍បន្ថែមថា ក្របខ័ណ្ឌនេះមិនខុសពី ការព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុចរបស់អាស៊ានទេ គឺ១. ផ្ដោតការខិតខំទៅលើមួយជំនួយមនុស្សធម៌ ២ការការពារប្រជាជន និង៣វិលទៅរកការគ្រប់គ្រងស៊ីវិលដែល ជាការចាំបាច់ត្រូវមានការ កសាងទំនុកចិត្ត ។

ជាការឆ្លើយតប សម្ដេចតេជោ បានថ្លែងអំណរគុណ លោកស្រី ណូលីន ដែលបានសំដែងនូវការអបអរសាទរ ចំពោះការទទួល មេដាយសន្តិភាព និងកងរក្សាសន្តិភាពកម្ពុជាទទួលបានមេដាយ អង្គការសហប្រជាជាតិ ។

សម្ដេចតេជោបានថ្លែងអំណរគុណ លោកស្រី ណូលីន ដែលបានលើកឡើងអំពី ករណីមីយ៉ាន់ម៉ា។

សម្ដេចតេជោ បានមានប្រសាសន៍ថា យើងមានចំនុចរួមគ្នានោះគឺជួយស្វែងរក ជូនប្រជាជនមីយ៉ាន់ម៉ា នូវសន្តិភាព ស្ថិរភាពនិងការរីកចម្រើនហើយអ្វី ដែលត្រូវធ្វើជាមិនទាន់នោះ គឺបញ្ឈប់អំពើហិង្សា , នាំអំណោយមនុស្សធម៌ជូនដល់ប្រជាជនទាំងអស់ ដែលកំពុងត្រូវការ និងបង្កលក្ខណៈ ជឿទុកចិត្តគ្នាដោះស្រាយបញ្ហា ជាពិសេស តាមរយៈការព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុចរបស់អាស៊ាន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក