ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ក្រសួងប្រៃសណីយ៍ប្រកាសឱ្យប្រុងប្រយ័ត្នល្បិចបោកបញ្ឆោតតាមអ៊ីនធឺណិត ដោយបើឈ្មោះ “មូលនិធិសុខុមាលភាពកូកា-កូឡា”

ភ្នំពេញ: នាពេលថ្មីៗនេះ មានការវាយប្រហារបោកបញ្ឆោតតាមអ៊ីនធឺណិត (Phishing attack) តាមរយៈការផ្ញើតំណភ្ជាប់ទៅកាន់អ្នកប្រើប្រាស់ក្នុងបណ្តាញសង្គម ដោយប្រើឈ្មោះថា “មូលនិធិសុខុមាលភាពកូកា-កូឡា ចុចដើម្បី ចូលរួមក្នុងការស្ទង់មតិមានឱកាសឈ្នះ ២០០០០០ រៀល”។ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានប្រកាសថានេះគឺអំពីឧបាយកលបោកបញ្ឆោត។

ក្រសួងបានបញ្ជាក់ថាឧបាយកលបោកបញ្ឆោតជំហានដំបូងនៃល្បិចបោកបញ្ឆោតនេះ គឺជំរុញទាក់ទាញអ្នកឱ្យចុចបើកតំណភ្ជាប់ ដែលចោរព័ត៌មានវិទ្យាបានរៀបចំហើយនាំអ្នកទៅកាន់គេហទំព័រក្លែងបន្លំមួយ ដែលមានរូបសញ្ញារបស់ក្រុមហ៊ុនណាមួយ ដោយប្រើសារបោកប្រាស់ថា “អ្នកពិតជាមានសំណាងណាស់ដែលត្រូវបានជ្រើសរើសសម្រាប់ការស្ទង់មតិ។ ត្រឹមតមួយនាទី អ្នកនឹង ទទួលបានរង្វាន់ដ៏អស្ចារ្យ! យើងបានរៀបចំរង្វាន់មួយចំនួនសម្រាប់អ្នកដែលចូលរួមក្នុងការស្ទង់មតិ”។

ជំហានបន្ទាប់ ចោរព័ត៌មានវិទ្យា នឹងតម្រូវឱ្យអ្នកឆ្លើយសំណួរមួយចំនួន និងចែករំលែកបន្តទៅកាន់មិត្តភក្កិ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក (Messenger) ហើយប្រាប់ថាអ្នកនឹងទទួលបានរង្វាន់ជាសាច់ប្រាក់ ដោយគ្រាន់តែ បំពេញព័ត៌មានផ្ទាល់ខ្លួនដូចជាឈ្មោះ ថ្ងៃខែឆ្នាំកំណើត លេខទូរសព្ទ អាសយដ្ឋាន ជាដើម។ តាមរយៈព័ត៌មានទាំងនេះ ចោរព័ត៌មានវិទ្យានឹងអាចមានលទ្ធភាពចូលទៅគ្រប់គ្រងគណនីបណ្តាញសង្គមរបស់អ្នកបាន។

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានណែនាំអំពីវិធានការការពារដើម្បីបង្ការហានិភ័យ អ្នកប្រើប្រាស់ មិនត្រូវចុចលើតំណភ្ជាប់ ដែលមានភ្ជាប់មកតាមសារខ្លីនោះទេ សូមត្រួតពិនិត្យឈ្មោះគេទំព័រឱ្យបានច្បាស់លាស់ ជៀសវាងការបញ្ចូលព័ត៌មានផ្ទាល់ខ្លួនលើគេហទំព័រ ក្លែងក្លាយ ឬឆ្លើយឆ្លងជាមួយបុគ្គលមិនស្គាល់អត្តសញ្ញាណ ដែលព្យាយាមសាកសួរព័ត៌មានផ្ទាល់ខ្លួន

ក្រសួងបានរំលឹកថា ក្នុងករណីមានការសង្ស័យ សូមទាក់ទងទៅកាន់ក្រុមហ៊ុននោះដោយផ្ទាល់និងសូមដាក់ដំណើរការមុខងារផ្ទៀងផ្ទាត់ពីរជាន់ (2 Factor Authentications) នៅក្នុងគណនីបណ្តាញសង្គម innis: https://www.camcert.gov.kh/2factorauthenticationonfacebook - ក្នុងករណីអ្នកដឹងថា ចាញ់បញ្ឆោតចោរព័ត៌មានវិទ្យា សូមផ្លាស់ប្ដូរពាក្យសម្ងាត់របស់ខ្លួនជាបន្ទាន់ ឬ ទំនាក់ទំនងទៅកាន់អាជ្ញាធរមានសមត្ថកិច្ចក្នុងករណីធ្ងន់ធ្ងរ។

សម្រាប់ព័ត៌មានបច្ចេកទេសពាក់ព័ន្ធនឹងបញ្ហានេះ អ្នកប្រើប្រាស់អាចស្វែងយល់បន្ថែមក្នុងគេហទំព័ររបស់ ការិយាល័យឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ (CamCERT)” នាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន “ នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលមានគេហទំព័រ www.camcartgov.kh ឬសុំជំនួយបច្ចេកទេសបន្ថែមលើករណីនេះ តាមរយៈអីម៉ែល incident@camcert.gov.kh ឬទូរសព្ទលេខ ០១៦ ៨៥១ ៦៧៨។



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក