ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីណែនាំឲ្យរៀបចំស្តុកប្រេងឥន្ធនៈជាយុទ្ធសាស្ត្រ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច តេជោ ហ៊ុន សែន បានណែនាំដល់ក្រសួងពាណិជ្ជកម្មឲ្យពិភាក្សាជាមួយនឹងក្រុមហ៊ុនឯកជនដើម្បីគ្រប់គ្រងថ្លៃលក់រាយប្រេងឥន្ធនៈ និងរៀបចំស្តុកប្រេងឥន្ធនៈជាយុទ្ធសាស្ត្រ ខណៈដែលសភាពការណ៍អន្តរជាតិមានការវិវត្តស្មុគស្មាញ។

ការណែនាំគឺធ្វើឡើងក្នុងពេលដែល សម្ដេចតេជោដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២២។

ក្នុងពេលដែលសម្ដេចអញ្ជើញជាអធិបតីក្នុងការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ពានអាកាស និងផ្លូវក្រោមដី ចោមចៅនាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ថ្លែងថាសម្ដេចចង់ឱ្យត្រៀមលក្ខណៈ ឬគោលនយោបាយដើម្បីរក្សាប្រេងទុកត្រៀមទប់ស្កាត់ហានិភ័យណាមួយដែលកើតចេញពីតម្លៃប្រេងឡើងថ្លៃនាពេលខាងមុខដោយសារសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក