ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ក្រសួងសុខាភិបាលជំរុញអនុវត្តន៍វិធានការសុខាភិបាលក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខ

ភ្នំពេញ៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់បន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់នូវជំងឺកូវីដ-១៩ក្នុងអំឡុងការប្រារព្ធពិធីចូលឆ្នាំខ្មែរខាងមុខ ដោយអនុវត្តន៍វិធានការសុខាភិបាល ៣ការពារ៣កុំ តាមដានពិនិត្យសុខភាពដោយខ្លួនឯង ត្រូវមានអនាម័យ និងទទួលខុសត្រូវលើការពារជំងឺរៀងខ្លួន។

ក្នុងសេចក្ដីណែនាំចុះថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ ក្រសួងសុខាភិបាលបានរម្លឹកនូវវិធានការសុខាភិបាល ៣ការពារ ៣កុំ ពាក់ម៉ាស់ លាងដៃឱ្យបានញឹកញាប់ រក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើង កុំទៅកន្លែងមានមនុស្សច្រើន កុំទៅកន្លែងបិទជិត កុំប៉ះពាល់គ្នាជាដើម។

ក្រៅពីនេះដើម្បីចូលរួមទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩នៅក្នុងសហគមន៍ទ្រង់ទ្រាយធំ ក្រសួងសុខាភិបាល លើកទឹកចិត្តដល់ពលរដ្ឋអនុវត្តការធ្វើតេស្តរហ័សក្នុងករណីសង្ស័យ និងត្រូវរក្សាអនាម័យនៅតាមទីវត្តអារ៉ាម ដោយមានបែងចែកវេនសម្រាប់ប្រគេនចង្ហាន់ព្រះសង្ឃផងដែរ។

ក្រសួងបញ្ជាក់ថា៖ «រៀបចំឱ្យមានកន្លែងលាងដៃនៅច្រកចេញ-ចូល និងរក្សាការលាងសម្អាតដៃឱ្យបានញឹកញាប់។ ធ្វើការវាស់កំដៅ និងបាញ់ទឹកអាល់កុលលាងដៃ ឬទឹកអាល់កុលដែលលាងដៃ សម្រាប់រាល់ពុទ្ធបរិស័ទទាំង អស់កុំឱ្យមានការធ្វេសប្រហែសនៅមុខច្រកចេញ-ចូលក្លោងទ្វារនីមួយៗ»។

ក្រសួងក៏បានជំរុញបដល់បុគ្គលម្នាក់ៗឱ្យរក្សាអនាម័យជានិច្ច ដែលជាការទទួលខុសត្រូវខ្លួនឯងដើម្បីការពារខ្លួន ក៏ដូចជាទប់ស្កាត់ការចម្លងទៅអ្នកដទៃ។

ប្រសិនបើបងប្អូនប្រជាពលរដ្ឋមានបញ្ហាសុខភាព ឬមានជំងឺ ឬសង្ស័យថាមានការឆ្លងជំងឺ សូមប្រញាប់ ទៅស្វែងរកការពិនិត្យពិគ្រោះនៅមន្ទីរពេទ្យរដ្ឋ ឬទំនាក់ទំនងតាមលេខផ្ដល់ជូនខាងក្រោមនេះ។

ក្រសួងសុខាភិបាល និងបន្ដធ្វើការជូនដំណឹងដល់សាធារណជន អំពីការវិវត្តន៍នៃបញ្ហាសុខភាពតាមទំព័រ ហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួងសុខាភិបាល www.cdcmoh.gov.kh ដែលគេហទំព័រនេះមានសម្ភារអប់រំ សុខភាព ដែលអាចទាញយកមកមើល និងប្រើប្រាស់បាន។ សំរាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរស័ព្ទទាន់ ហេតុការណ៍ ក្រសួងសុខាភិបាល លេខ ១១៥ ដោយឥតគិតថ្លឬទំនាក់ទំនងក្រសួងសុខាភិបាល តាមលេខទូរស័ព្ទ៖ ០១២ ៨២៥ ៤២៤ ឬ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨។

ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនឹងចាប់ផ្ដើមពីថ្ងៃទី១៤ ខែមេសា រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ខាងមុខ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក