ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ភរិយាអ្នកតំណាងរាស្ត្រខេត្តព្រះវិហារប្រកាសទទួលទិញស្រូវទាំងអស់បើប្រជាពលរដ្ឋខ្វះទីផ្សារលក់

ព្រះវិហារ : លោក សួស យ៉ារ៉ា អ្នកតំណាង​រាស្ត្រ​មណ្ឌលខេត្ត​ព្រះវិហារ​បានប្រកាស​ថា ចំពោះស្រូវសិរីរាង្គរបស់ប្រជាកសិករនៅក្នុងខេត្ត បើសិនជាខ្វះទីផ្សារពេលណា គ្រួសារភរិយារបស់លោក ទទួលជាទីផ្សារទិញទាំងអស់អត់ឲ្យសល់ ឬក៏អ្នកណាមកចលនាថោកថ្លៃបានទេ អ្នកណាមិនទិញ សល់ប៉ុន្មានគឺយកទៅរោងចក្ររបស់លោកនៅខេត្តបាត់ដំបងទាំងអស់ គឺលោកទទួល១០០%អត់ឲ្យខ្វះទេ។ នេះបើតាមការអះអាងរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ។

តាមប្រភពខាងលើបានឱ្យដឹងទៀតថាម៉ាស៊ីនកិនស្រូវរបស់លោក  លោក សួស យ៉ារ៉ា  មានបច្ចេកវិទ្យារបស់ប្រទេសជប៉ុន បច្ចេកវិទ្យាសម្ងួតរបស់កូរ៉េ ហើយមានទីផ្សារនៅប្រទេសចិនសម្រាប់ការនាំចេញ ហើយរោងម៉ាស៊ីនកិនស្រូវរបស់លោកអាចធ្វើបាន៥ម៉ឺនតោនក្នុងមួយឆ្នាំផងដែរ៕

ប្រភព: រដ្ឋបាលខេត្តព្រះវិហារ



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក